​ក្រសួង​ប្រៃសណីយ៍ចាប់​ដៃគូ​ជាមួយ​សហព័ន្ធ​ព័ត៌មានបច្ចេក​វិទ្យា​

ដោយ វោហារ ជាតិ
2014.07.24
Share on WhatsApp
Share on WhatsApp
ទូរស័ព្ទ ៦១០ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប (Smart phone) អាន​ព័ត៌មាន​តាម​អ៊ីនធឺណិត (Internet)។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៤
RFA/Tin Zakariya

សហព័ន្ធ​គមនាគមន៍ព័ត៌មាន​បច្ចេកវិទ្យា​ (ICT) បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ខាង​បច្ចេកវិទ្យា​កម្ពុជា បាន​ជឿនលឿន។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក កាន ច័ន្ទមេតា ត្រូវ​បាន​សារព័ត៌មាន​សិនហួរ (Xinhua) ស្រង់​សម្ដី ផ្សាយ​ថ្ងៃ​ទី​២៤ កក្កដា ​ថា សហព័ន្ធ​នេះ​ជា​ដៃគូ​មួយ​យ៉ាង​សំខាន់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម នៃ​គមនាគមន៍​បច្ចេកវិទ្យា​ព័ត៌មាន។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ប្រធាន​សហព័ន្ធ គមនាគមន៍ព័ត៌មាន​បច្ចេកវិទ្យា​ គឺ​ជា​កូន​ប្រសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ត្រូវ​ជា​កូនបង្កើត​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី។

កម្ពុជា​ដែល​មាន​ពលរដ្ឋ​ជាង ១៤លាន​នាក់ មាន​អ្នក​ទិញ​ទូរស័ព្ទ​ដៃ​ប្រើប្រាស់​ដល់​ទៅ​ ​២០ លាន ២​ សែន​​គ្រឿង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ គឺ​ចំនួន​អ្នក​ទិញ​ទូរស័ព្ទ​ប្រើ​ប្រាស់​កើន​ឡើង ៦ ភាគរយ​រៀងរាល់​ឆ្នាំ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចែកចាយ​សេវា​អ៊ិនធើណែត​ប្រហែល​២៧ និង​​មាន​អ្នក​ប្រើ​ប្រាស់​អ៊ិនធើណែត​ប្រហែល​ ២ លាន​៧ សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។