អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​បន្ត​ឡោមព័ទ្ធ ​និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ ឲ្យ​ឡើង​រថយន្ត​មិន​ឲ្យ​ជួបជុំ​តវ៉ា​ទាមទារ​ក្បែរ​អាគារ​ក្រុមហ៊ុន

ដោយ ខែ សុណង
2022.03.31
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​បន្ត​ឡោមព័ទ្ធ ​និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ ឲ្យ​ឡើង​រថយន្ត​មិន​ឲ្យ​ជួបជុំ​តវ៉ា​ទាមទារ​ក្បែរ​អាគារ​ក្រុមហ៊ុន កូដករ​ណាហ្គាវើលដ៍​ (NagaWorld) បន្ត​លើក​បដា​តវ៉ា និង​ទាមទារ​​រក​ដំណោះស្រាយ​រឿង​ការងារ ទោះជា​អាជ្ញាធរ​រុញ​ច្រាន​កូដករបង្ខំ​​ឲ្យ​ឡើង​រថយន្ត​ ហើយ​ដឹក​ចេញ​ទៅជាយ​ក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង​ប្រមាណ ២រសៀល នៅ​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ (NAGAWorld) ជិត​ ២០០​នាក់ (១៦៩) ឲ្យ​ឡើង​រថយន្ត​ក្រុង មិន​ឲ្យ​ពួក​គេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​​ដោះ​ស្រាយ​​ការងារ ​ក្បែរ​អាគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី៣១ ខែមីនា។

កូដករ​ណាហ្គាវើលដ៏​ម្នាក់​ កញ្ញា មៀច ស្រីអូន ថ្លែង​ថា ក្រោយ​អាជ្ញាធរ និង​ជនស៊ីវិល​បង្ខំ​រុញ​ច្រាន​កូដករ​ឲ្យ​ឡើង​រថយន្ត​ដឹក​ចេញ តាំង​ពី​ម៉ោង​ប្រមាណ ២រសៀល រហូត​ដល់ម៉ោង៥ ល្ងាច ទៅ​តំបន់​ជាយៗ ក្រុង ហើយ​ឲ្យ​ពួក​គេ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ខ្លួនឯង។ កញ្ញា​ថា ការ​ធ្វើ​ដូច្នេះ​គឺ ដើម្បី​អូស​បន្លាយ​មិន​ឲ្យ​កូដករ​មាន​ពេល​ទៅ​តវ៉ា​នៅ​ក្បែរ​ក្រុមហ៊ុន។ កញ្ញា​ថា រូបភាព ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ធ្វើ​បែប​នេះ កាន់​តែ​ធ្វើ​ឲ្យ​កូដករ​រង​ភាព​អយុត្តិធម៌​ និង​មិន​អាច​អនុវត្ត​សិទ្ធិ​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី ដោយសារ​វិវាទ​ការងារ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ខែ​មក​ហើយ៖«ពួក​ខ្ញុំ​ខក​ចិត្ត​មែនទែន​នៅ​ពេល​ដែល​អាជ្ញាធរ​បើក​ដៃ​ឲ្យ​ជន​ស៊ីវិល រុញច្រាន​ពួក​ខ្ញុំ​ទាំង​ពួក​គាត់​នៅ​ហ្នឹង​មុខ​ហើយ គាត់​អត់​មាន​រារាំង​ជន​ស៊ីវិល ការពារ​ប្រជាជន​ទេ គាត់​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ហ្នឹង​ប្រើ​ហិង្សា​មក​លើ​ពួក​ខ្ញុំ ដែល​ជា​កូដករ​តែ​ម្ដង​ទាំង​ដែល​ខ្ញុំ​ព្រម​ឡើង​ឡាន​តាម​សម្រួល​ក៏​ដោយ គាត់​ចង់​បង្ក​ឲ្យ​ពួក​ខ្ញុំ​មាន​កំហឹង​តែ​ម្ដង។ គាត់​ដូច​ជា ខឹង​ក្ដៅ​ក្រហល់ក្រហាយ​ជំនួស​ណាហ្គា​ហ្មង»

ទាក់ទង​នឹង​ការ​ចេញ​កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៏​ជា​រៀងរាល់​ថ្ងៃនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​បន្ត​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជាបន្តបន្ទាប់ បដិសេធ​ជុំវិញ​ការ​រិះគន់​របស់​សាធារណជន​មក​លើ​សមត្ថកិច្ច​ថា បាន​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ដល់​ក្រុម​កូដករ​ណាហ្គាវើលដ៏ លូកលាន់​កូដករ​ស្ត្រី ថែម​ទាំង​ចោទ​កូដករ​វិញ​ថា បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​ណា កូដករ​ណាហ្គាវើលដ៏​ថា ពួក​គាត់​នឹង​បន្ត​ជួបជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ស្អែក​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។