កម្មករ​ជីក​រ៉ែ​មាស​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ សឹង យន្ដ គ័ងយិក (Xing Yuan Kanng Yeak) ម្នាក់​នៅ​ខេត្ត​ក្រចេះ​ ​ស្លាប់ និង​ម្នាក់​ទៀត​​របួស

2024.09.13
កម្មករ​ជីក​រ៉ែ​មាស​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ សឹង យន្ដ គ័ងយិក (Xing Yuan Kanng Yeak) ម្នាក់​នៅ​ខេត្ត​ក្រចេះ​ ​ស្លាប់ និង​ម្នាក់​ទៀត​​របួស សមត្ថកិច្ចចុះបិទទីតាំជីករ៉ែមាសរបស់ក្រុមហ៊ុន សឹង យន្ដ គ័ងយិក (Xing Yuan Kanng Yeak CO., LTD.) ក្នុង​ខេត្តក្រចេះ បន្ទាប់ពី​កម្ករ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀ​របួស នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក

កម្មករ​ជីក​រ៉ែ​មាស​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ សឹង យន្ដ គ័ង យិន ខូអិលធីឌី នៅ​ខេត្តក្រចេះ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ខណៈ​ពួក​គាត់​កំពុង​ជីក​យក​រ៉ែ​មាស​នៅ​ក្នុង អណ្ដូង​ទី១ ត្រូវ​បាន​ថ្ម​បាត់​សង្កត់​លើ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

កម្មករ​ជនជាតិ​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​មាន ឈ្មោះ ផុន សារ៉ាន់ ភេទ​ប្រុស អាយុ ២៤ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ីង ឌីប៉ូឡា និង​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក លន់ សុផាត បាន​ទេ​នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា។

ក្រុម​កម្មករ​មាន​គ្នា​ចំនួន ៦នាក់ បាន​ចុះ​ទៅ​យក​អាចម៍​ដី ដែល​មេការ​បាន​ជីក​ទុក នៅ​ត្រង់​ចំណុច​អណ្ដូង​ទី១ ដែល​មាន​ជម្រៅ​ជាង ៣០០ម៉ែត្រ បន្ទាប់​មក​កម្មករ​ទាំង ៦នាក់ នាំ​គ្នា​ឈប់​សម្រាក ក៏​មាន​ថ្ម​ដំបូល​រណ្ដៅ ដែល​មាន​កម្ពស់​ជាង ២ម៉ែត្រ​បាក់​ធ្លាក់​សង្កត់​ពី​លើ​តែ​ម្ដង។

កន្លង​ទៅ​ក្រុមហ៊ុន​ចិន សឹង យន្ដ គ័ង យិក ត្រូវ​បាន​សហគមន៍​រាយការណ៍​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​នេះ តែងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ជុំវិញ​តំបន់​នោះ។

អាជ្ញាធរ​នៃ​ក្រសួងរ៉ែ និង​ថាមពល សម្រេច​ផ្អាក​ដំណើរ​ការ​អណ្ដូង​ជីក​យក​រ៉ែ​មាស​ទី១ របស់​ក្រុមហ៊ុន​ចិន សឹង យន្ដ គ័ង យិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។