ម្ខាស់ក្សត្រីយ៍ ម៉ារី រណប្ញទ្ធិ អតីតមហេសីទ្រង់ នរោត្តម រណប្ញទ្ធិ ថា សុខភាពព្រះអង្គម្ចាស់ រណប្ញទ្ធិ មានភាពល្អប្រសើរឡើងវិញ ក៍ប៉ុន្តែព្រះអង្គបន្តការវះកាត់នៅខែក្រោយទៀត បន្ទាប់ពីជួបគ្រោះថ្នាក់ចររាចរណ៍នៅខេត្តព្រះស៊ីហនុ។
អស់រយះពេលជាង៦ខែមកហើយដែលទ្រង់នរោត្តមរណប្ញទ្ធិ ប្រធានគណបក្សហ៊ុន ស៊ីនប៉ិច បានគង់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាងកកដើម្បីព្យាបាលស្នាមរបួសក្រោយពីជួបគ្រោះថ្នាក់ចររាចរណ៍កាលពីខែមិថុនានៅខេត្តព្រះសីហនុ។
ព្រះអង្គម្ខាស់ក្សត្រី ម៉ារី រណប្ញទ្ធិ បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទពីទីក្រុងបាងកកមកថា ទ្រង់ នរោត្តម រណប្ញទ្ធិ មានសុខភាពបានធូរស្រាលច្រើនជាងមុន។ ក៏ប៉ុន្តែព្រះអង្គនៅខែមករាឆ្នាំក្រោយនេះត្រូវបានក្រុមគ្រូពេទ្យក្នុងទីក្រុងបាងកកប្រាប់ថា នឹងត្រូវការវះកាត់ជំងឺដុះសាច់ក្នុងពោះវៀន៖ «បន្តិចទៀតលោកមានការវះកាត់បន្ថែមទៀតមើលទៅប្រហែលចុងខែក្រោយ។ខ្ញុំសង្ឃឹមអញ្ចឹងដែរ ពីព្រោះលោកវះកាត់កន្លងមកកាលពីលើកមុន លោកបាក់ឆ្អឹងជំនីជាង ១០ធ្ងន់ធ្ងរមែនទែន។ ខ្ញុំមិននឹកស្មានថា លោកអាចនៅគង់ព្រះជន្មបានទេ » ។
ទ្រង់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី១៧ មិថុនា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុក្នុងខណះពេលដែលព្រះអង្គនឹងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងក្រុមគ្រួសារកំពុងធ្វើដំណើរតាមរថយន្តមកទីក្រុងភ្នំពេញ។
អ្នកម្នាង អ៊ុក ផល្លា ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវបន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងខេត្តព្រះស៊ីហនុ។
ព្រះអង្គម្ខាស់ក្សត្រី ម៉ារី រណប្ញទ្ធិ បានមើលថែព្រះរាជសុខភាពទ្រង់ រណប្ញទ្ធិ ចាប់តាំងពីព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍មក។
ទ្រង់ រណប្ញទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៏ចំនួន ៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥។ គ្រោះថ្នាក់ចររាចរណ៏នេះ ត្រូវបានមន្ត្រីគណបក្សនឹងអតីតភរិយាព្រះអង្គផង បានទាមទារឲ្យអាជ្ញាធររបបក្រុងភ្នំពេញស៊ើបអង្កេតជុំវិញឧប្បទ្ធវហេតុនេះ។
ទ្រង់ រណប្ញទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរងរបួសធ្ងន់អស់រយៈពេលជាង ៦ខែមកហើយ ចាប់តាំងពីខែមិថុនា។ អាជ្ញាធររបបក្រុងភ្នំពេញបានប្រញ៉ាប់ប្រញាល់អះអាងថា គ្រោះថ្នាក់នេះថា មិនមែនជាការប៉ុនប៉ងធ្វើឃាដទេ ប៉ុន្តែសំណុំរឿងនៅមិនទាន់ស៊ើបអង្កេតបញ្ចប់នៅឡើយ។
ម្ចាស់ក្សត្រី ម៉ារី រណប្ញទ្ធិ អតីតមេហេសីទ្រង់ រណ ប្ញទ្ធិ មានបន្ទូលប្រាប់អាស៊ីសេរីថា របបក្រុងភ្នំពេញគួរតែបើកការស៊ើបអង្កេតឲ្យបានពេញលេញចំពោះករណីគ្រោះថ្នាក់ចរាចរណ៏នេះ។
ម្ខាស់ក្សត្រី ម៉ារី រណប្ញទ្ធិ បើទោះបីចាត់ទុកថា រឿងនេះជាករណីអ្វីមួយក៏ដោយ ក៏អាជ្ញាធររបបក្រុងភ្នំពេញត្រូវតែមានការលាតត្រដាងជាសារធារណៈ៖ « ខ្ញុំមើលទៅដូចជាប៉ុន្មានដងហើយដូចជាមិនចេះអស់មិនចេះហើយរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹង មាន១ឆ្នាំជាងកើតឡើង២ដងដូចជាប្លែកដែរ » ។
កាលពី ៦ខែកន្លងទៅនេះ ទ្រង់ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សហ៊ុន ស៊ីនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍មួយក្នុងពេលកំពុងធ្វើដំណើរជាមួយនឹងក្រុមគ្រួសារនៅលើកំណាត់ផ្លូវពីខេត្តព្រះសីហនុមកកាន់ទីក្រុងភ្នំពេញ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានបញ្ជាក់ថា អាជ្ញាធរមិនទាន់បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននៅឡើយទេ។ បើទោះបីជាករណីនេះនៅបើកចំហក៏ដោយ ក៏លោកអ្នកនាំពាក្យបានសន្និដ្ឋានថា មិនមែនជាករណីប៉ុនប៉ងធ្វើឃាដទ្រង់រណ ប្ញទ្ធិទេ៖ « ពិចារណាទៅអត់ឃើញមានហេតុផលណាថា ជាការប៉ុនប៉ងធ្វើឃាដទេ វាជាគ្រោះថ្នាក់ចរាចរណ៍។ក៏ប៉ុន្តែបើមានការវាយតម្លៃថា ជាការប៉ុនប៉ងធ្វើឃាដខាងសម្ថកិច្ចចេះតែខំស្រាវជ្រាវទៀតទៅ។ក៏ប៉ុន្តែត្រង់ថាអត់មានពន្លឺអ្វីទាក់ទងនឹងការប៉ុនប៉ងធ្វើឃាដទេ » ។
ទ្រង់ រណ ប្ញទ្ធិប្រធានគណបក្សហ៊ុន ស៊ិនប៉ិចកំពុងសម្រាកព្យាបាលស្នាមរបួសនៅក្នុងទីក្រុងបាងកកក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពី ៦ខែមុន។
ព្រះអង្គម្ខាស់ក្សត្រី ម៉ារី រណប្ញទ្ធិ បានបញ្ជាក់ថា ទ្រង់រណ ប្ញទ្ធិ បានបាក់ឆ្អឹងជំនឺចំនួន១០ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ។ ម្ខាស់ក្សត្រីបានបញ្ជាក់ថា នៅខែមករាឆ្នាំក្រោយទ្រង់នឹងចូលមន្ទីរពេទ្យវះកាត់ជំងឺថ្មីមួយទៀត គឺជម្ងឺដុសសាច់ក្នុងដំពោះវៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
