សង្គមស៊ីវិលសាទរនឹងក្រសួងដែលបណ្ដុះបណ្ដាលពីការផលិតស្រាសក្នុងខេត្តក្រចេះ
2018.11.02

ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី សុខា ស្វាគមន៍វិធានការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការបង្រៀន ម្ចាស់សិប្បកម្មស្ដីពីបទដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាស ក្នុងខេត្តក្រចេះ។ វគ្គបណ្ដុះបណ្ដាលកើតឡើយក្រោយពេលអ្នកភូមិ ៧នាក់បានស្លាប់និងមនុស្សជិត ១រយនាក់ទៀតបានពុលស្រាស។
លោក នី សុខា ចង់ឲ្យក្រសួងដែលពាក់ព័ន្ធធ្វើការស្រាវជ្រាវឲ្យកាន់តែច្បាស់លាស់ ដើម្បីរកឲ្យឃើញពីមូលហេតុដែលបណ្ដាល ឲ្យពលរដ្ឋខេត្តក្រចេះរងគ្រោះដោយសារស្រាសនោះ៖ «អង្កេត និងរកឲ្យឃើញពីមូលហេតុ ឲ្យបានត្រឹមត្រូវ ថាតើការពុលនេះ បណ្ដាលមកពីស្រាសដែលគាត់ផឹកហ្នឹង ឬក៏មកពីបញ្ហាអ្វីផ្សេង ពីព្រោះដូចជាយើងឃើញហើយថាមួយរយៈចុងក្រោយនេះ ឃើញមានការប្រទាក់ប្រទងគ្នា ពីការផ្ដល់ព័ត៌មានរវាងក្រសួង ដែលពាក់ព័ន្ធទាំងនោះដែរ»។
ចាប់តាំងពីចុងឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន មានមនុស្សស្លាប់ជាង ៤០នាក់ និងជាង ៥០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីពលរដ្ឋពិសាស្រាស សាច់ឆ្កែដែលគេបំពុល ពុលត្រីកំពត ពុលទឹកក្រូច និងករណីពុលទឹកព្រែកទេរ នៅខេត្តក្រចេះ៕