អ្នកកាសែតជើងចាស់មួយរូប និងជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា លោក សេក បរិសុទ្ធ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៧ ចំណុចអូរកណ្ដៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ វេលាម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ទី១៦ តុលា។
ស្នងការរងទទួលបន្ទុកចរាចរណ៍ខេត្តក្រចេះ លោក ហន តូច ឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា គ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលឲ្យមនុស្សពីរនាក់ផ្សេងទៀតរបួសធ្ងន់ និងលោក សេក បរិសុទ្ធ ស្លាប់ដោយគាបនឹងរថយន្ត។ លោកសន្និដ្ឋានបឋមថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីរថយន្តរបស់លោក សេក បរិសុទ្ធ បានបើកគេចក្មេង ហើយឡានធ្លាក់ទៅម្ខាងផ្លូវ ខណៈលោកមានបេសកកម្មទៅប្រជុំនៅខេត្តរតនគិរី នៅថ្ងៃច័ន្ទ ទី១៧ តុលា៖ «ព័ត៌មានបឋមដឹងថា ស្លាប់មួយរបួសពីរ ហើយឡានពេទ្យត្រូវបានដឹកមកពេទ្យ ហើយម្នាក់ទៀតគាត់របួសស្រាល ហើយកម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
