សម្ដេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស ចូលទិវង្គត​ ដោយ​ជរាពាធ

ដោយ សុជីវី
2024.02.26
សម្ដេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស ចូលទិវង្គត​ ដោយ​ជរាពាធ សម្ដេជព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស (ឧបេក្ខោសម្ពោជ្ឈង្កោ) សម្ដេចព្រះមហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រកម្ពុជា
រូប៖ ហ្វេសប៊ុកក្រសួងធម្មការ និងសាសនា

សម្ដេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស ចូល​ទិវង្គត កាល​ពី​វេលា​ម៉ោង​ ៥ និង ៤០នាទី​ល្ងាច ថ្ងៃ​ទី២៦ ខែកុម្ភៈ ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៣ព្រះវស្សា។

ក្រសួងធម្មការ និង​សាសនា និង​គណៈ​សង្ឃ​នាយក​កម្ពុជា​បញ្ជាក់​ថា ព្រះ​សព​ត្រូវ​បាន​តម្កល់​ទុក​ក្នុង​វត្តឧណ្ណាលោម រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះភ្លើង។ ចំណែក​ឯ​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​ថ្វាយ​ព្រះភ្លើង​នឹង​ផ្ដល់​ដំណឹង​ពេល​ក្រោយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។