ពលករខ្មែរចំនួន២នាក់បានស្លាប់និង១២នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរមួយខណៈពួកគេធ្វើដំណើរស្វែងការងារធ្វើនៅប្រទេសថៃ។
ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តស្រៈកែវ(SaKeo)ខណៈពលករខ្មែរទាំងនោះកំពុងធ្វើដំណើរឆ្ពោះទៅរកការងារធ្វើនៅខេត្តឆាក់ជើងសៅ (Chachoengsao)។
កាសែតអនឡាញ (Online) ថៃឈ្មោះ មតិជន (Matichon) ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសាថា ក្រោយពីកើតហេតុអាជ្ញាធរនិងផ្នែកសង្គ្រោះថៃបានបញ្ជូនជនរងគ្រោះទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យក្រោនស្រះកែវ(Sakaeo Crown) នៅក្នុងខេត្ត្រស្រះកែវ (Sakeo) ហើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៤ខែមេសា ម្សិលមិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។