លោក សុរិយា ចូលរួមសិក្ខាសាលានៅសកលវិទ្យាល័យបញ្ញាសាស្ត្រ
2011.02.23
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបានចូលរួមនៅក្នុងកម្មវិធីនោះ បានថ្លែងថា ដំណើរទស្សនៈកិច្ចរបស់លោក នៅប្រទេសកម្ពុជាលើកនេះ បានធ្វើឡើងសំដៅស្វែងរកការពិត ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនិងដាក់បញ្ហាទាំងនោះចូលទៅក្នុងរបាយការណ៍របស់លោក ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា សិក្ខាសាលានេះនឹងធ្វើឲ្យកុមារ និងយុវជនខ្មែរ ទទួលបានការអប់រំស្តីអំពីបញ្ហាសិទ្ធិមនុស្ស តាមរយៈការសិក្សារបស់ខ្លួន ដែលគេកំពុងតែជំរុញឲ្យមានការដាក់បញ្ចូលបញ្ហាសិទ្ធិមនុស្សនៅក្នុងកម្មវិធីសិក្សា។
លោក រ៉ុង ឈុន បញ្ជាក់ទៀតថា ការយល់ដឹងអំពីសិទ្ធិមនុស្សនឹងនាំសង្គមខ្មែរមានការផ្លាស់ប្តូរទៅរកភាពរីកចំរើននៅថ្ងៃអនាគត៕