ធនាគារ​ពិភពលោក​ផ្ដល់​ជំនួយ​៧២​លាន​១​សែន​ដុល្លារ​ដល់​កម្ពុជា

នៅ​ថ្ងៃ​ពុធ​នេះ​ធនាគារ​ពិភពលោក​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៧២​លាន​១​សែន​ដុល្លារ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នយោបាយ​កម្ពុជា។

ផ្អែក​តាម​សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំនួន​ទឹក​ប្រាក់​ទាំង​នោះ​លុយ​ចំនួន​២០​លាន​ដុល្លារ​គឺ​ជា​ជំនួយ​លើ​ផ្នែក​ដុសខាត់​វិស័យ​អភិបាលកិច្ច​ល្អ​និង​ប្រាក់​ចំនួន​៥២​លាន​១​សែន​ដុល្លារ​ទៀត​សម្រាប់​កម្មវិធី​គាំទ្រ​វិស័យ​សុខាភិបាល៕