មហាសង្ក្រាន្ត​សម្រាប់​ឆ្នាំ​ថោះ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ ត្រីស័ក ពុទ្ធសករាជ​២៥៥៥ គ្រិស្តសករាជ​២០១១ ចុល្លសករាជ​១៣៧៣ មហាសករាជ​១៩៣៣ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ម៉ោង ១៣ និង១២នាទីរសៀល។

0:00 / 0:00

មហាសង្រ្កាន្ត ឆ្នាំថោះ ទាយ​ថា មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សេចក្ដី​សុខ ស្រុក​ទេស​គ្មាន​សង្គ្រាម ដោយសារ​ទេវតា​ទ្រង់​កាន់​កាំភ្លើង​នៅ​ព្រះហស្ត​ឆ្វេង គ្រាន់​តែ​មាន​ចល័ត​សព្វាវុធ​ប៉ុណ្ណោះ។

ចំពោះ​ទឹក​ភ្លៀង ធ្លាក់​តិច​ដើម​ឆ្នាំ កណ្ដាល​ឆ្នាំ និង​ចុង​ឆ្នាំ ទឹក​ភ្លៀង​ធ្លាក់​ល្អ ទឹក​ទន្លេ​ឡើង​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ តែ​គ្មាន​ជំនន់​ទេ គ្រាន់​តែ​លិច​ស្រូវ។

សេដ្ឋកិច្ច​កើន​ឡើង ដោយសារ​ផល​កសិកម្ម​ទទួល​បាន​ទិន្នផល​កើន​ឡើង​ច្រើន​លើសលប់។ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ភ្លើង​ឆេះ​កាច​សាហាវ​ជាង​ឆ្នាំ​មុន និង​មាន​ចោរកម្ម​តិចតួច​កើត​ឡើង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​អ្នកស្រី អ៊ុក សាវបូរី ៖