ជំងឺរលាកថ្លើមប្រភេទ B
2010.12.30
វេជ្ជបណ្ឌិតឯកទេសខាងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានឱ្យដឹងថា មានមនុស្សជាង ២០០០លាននាក់ នៅទូទាំងពិភពលោក មានជំងឺរលាកថ្លើមប្រភេទប៊ីនេះម្ដងក្នុងមួយជីវិតរបស់គេ។
ក្នុងចំនួននេះ មាន៣៥០លាននាក់ ក្លាយជាអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទប៊ីនេះរ៉ាំរ៉ៃ ហើយនៅតំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង មានមនុស្សចាស់ពី ១៥% ទៅ២០% កើតជំងឺរលាកថ្លើមប្រភេទប៊ីរ៉ាំរ៉ៃ។ នៅប្រទេសកម្ពុជា ក៏មានជំងឺនេះដែរ។
ក្នុងនាទីសុខភាពនៅពេលនេះ លោក ឡេង ម៉ាលី លើកយកបញ្ហាជំងឺរលាកថ្លើមប្រភេទប៊ីនេះ មកជម្រាបជូនលោកអ្នក ៖