ជំងឺរលាកត្រចៀកជាជំងឺមួយដែលគ្រូពេទ្យឧស្សាហ៍ជួប នៅពេលដែលមកជួបគ្រូពេទ្យ ក្នុងចំណោមជំងឺទាក់ទងគ្នាចំនួន២ទៀត គឺជំងឺបំពង់ក និងច្រមុះ។ គ្រូពេទ្យឱ្យដឹងថា ផលវិបាកនៃជំងឺរលាកត្រចៀក អាចឱ្យអ្នកជំងឺពិការបាន។
គ្រូពេទ្យជំនាញផ្នែកជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លោកវេជ្ជបណ្ឌិត បាន ចំរ៉ុង មានពន្យល់ថា ជំងឺរលាកត្រចៀក គឺមាននៅទីតាំងខុសៗគ្នាទៅតាមការបែងចែកតាមផ្នែករបស់ត្រចៀក។
លោកវេជ្ជបណ្ឌិត បាន ចំរ៉ុង មានប្រសាសន៍បន្តថា ជំងឺរលាកត្រចៀកមានចាប់ពីក្រៅរហូតដល់ផ្នែកខាងក្នុង ហើយពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ធ្ងរ និងមានហូរខ្ទុះ ដែលលោកហៅថា ជាជំងឺអំបៅអំបែក។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មានមូលហេតុច្រើនយ៉ាងដែលនាំឱ្យមានជំងឺរលាកត្រចៀកធ្ងន់ធ្ងរ ហៅថា អំបៅអំបែក។
ក្រៅពីការបង្កដោយមេរោគ លោកវេជ្ជបណ្ឌិតថ្លែងថា មានកត្តាមួយចំនួនផ្សេងទៀតក៏អាចបង្កឱ្យកើតជំងឺរលាកត្រចៀកដែរ។
លោកបន្ថែមថា អ្នកដែលស្ដាប់ភ្លេងដោយកាសត្រចៀកច្រើន ក៏អាចនាំឱ្យបញ្ហារលាកត្រចៀកទាក់ទងនឹងសញ្ញា និងអាការរោគនៃជំងឺរលាកត្រចៀកខ្លាំង ដែលបណ្ដាលឱ្យក្លាយជាអំបៅអំបែក គឺអាចបង្ហាញឡើងតាមកាយវិការរវាងកុមារ និងមនុស្សចាស់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជួនកាលរោគសញ្ញារបស់ជំងឺផ្សេងៗខ្លះទៀត ក៏អាចឱ្យយើងច្រឡំថាជាជំងឺរលាកត្រចៀកដែរ។
ជំងឺរលាកត្រចៀកកម្រិតខ្លាំង ដែលមានហូរខ្ទុះ អាចបណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្ទុះនោះក្លាយជាកកក្ដាំងខ្លាំង។
ចំពោះវិធីបង្ការជំងឺរលាកត្រចៀកវិញ លោកវេជ្ជបណ្ឌិត បាន ចំរ៉ុង ណែនាំនូវវិធីមួយចំនួន។
លោកវេជ្ជបណ្ឌិតណែនាំទៀតថា ប្រសិនបើលោកអ្នកមានបញ្ហាត្រចៀក ឬយកអ្វីមួយពីក្នុងត្រចៀក លោកអ្នកគប្បីទៅជួបគ្រូពេទ្យ ពីព្រោះគ្រូពេទ្យមានឧបករណ៍សម្រាប់ឆ្លុះមើលថា តើអ្វីដែលគួរយកចេញ ហើយអ្វីដែលមិនត្រូវយកចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។