ជំងឺក្រួសក្នុងតម្រងនោម
ជំងឺក្រួសក្នុងតម្រងនោម ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងថា កើតមានជាយូរលង់ហើយ ដោយសារគេរកឃើញក្រួសនោះនៅក្នុងសាកសពអប់ទុករបស់ជនជាតិអេហ្ស៊ីប ដែលមានអាយុកាល ៧០០០ឆ្នាំមុន។ បើទោះជាជំងឺនេះមានភាពយូរលង់ទៅហើយក្តី ហើយពិភពលោកមានការវិវត្តជឿនលឿនហើយក្តី ក៏បច្ចុប្បន្ននេះ នៅមានមនុស្សមិនតិចលាននាក់ទេក្នុងមួយឆ្នាំៗ ដែលត្រូវបញ្ជូនទៅបន្ទប់សង្រ្គោះ ដោយសារតែជំងឺក្រួសក្នុងតម្រងនោមនេះ។
ក្នុងនាទីសុខភាពរបស់វិទ្យុអាស៊ីសេរី នៅពេលនេះ លោក ឡេង ម៉ាលី លើកយកជំងឺក្រួសក្នុងតម្រងនោម មកជម្រាបជូនជ្រាបដូចតទៅ។