នៅឆ្នាំ១៩៦៧ ឈ្មោះរបស់លោក ហ៊ូ នឹម បានបាត់មុខពីសង្គមចំហរបស់កម្ពុជាដោយសារលោកបានគេចទៅធ្វើសកម្មភាពតស៊ូនយោបាយសម្ងាត់ជាមួយពួកខ្មែរក្រហមនៅក្នុងព្រៃក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់មួយរូប។ ក្រោយថ្ងៃជ័យជម្នះ ១៧ មេសា ឆ្នាំ១៩៧៥ របស់ខ្មែរក្រហម លោក ហ៊ូ នឹម បានលេចមុខជាថ្មីក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងឃោសនាការរបស់របបកម្ពុជាប្រជាធិបតេយ្យ។
ចាប់ពីឆ្នាំ១៩៧៧ លោក ហ៊ូ នឹម បានបាត់មុខម្តងទៀតរហូតមកដល់សព្វថ្ងៃដោយបន្សល់ទុកនៅតែចម្លើយសារភាពរាប់សិបទំព័រប៉ុណ្ណោះនៅក្នុងមន្ទីរសន្តិសុខស-២១ ឬគុកទួលស្លែង។
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ នាពេលនេះ លោក ឡេង ម៉ាលី សូមជូនសេចក្តីរាយការណ៍អំពីរឿងនេះ ៖
ក្រោមរបបគ្រប់គ្រងខ្មែរក្រហមចម្លើយសារភាពដោយអ្នកទោសក្រោយពីរងទារុណកម្មជាឯកសារសរសេរដៃរាប់ម៉ឺនទំព័រត្រូវបានគេរកឃើញនៅក្នុងមន្ទីរស-២១ ឬគុកទួលស្លែង នាទីក្រុងភ្នំពេញក្រោយពីកងទ័ពយៀកណាមផ្តួលរំលំនៅខែមករា ឆ្នាំ១៩៧៩។
មនុស្សប្រមាណ១៦០០០ត្រូវបាននាំទៅសួរចម្លើយនៅទីនោះមុននឹងយកទៅប្រហារជីវិតនៅឯបឹងជើងឯក ជាយក្រុងភ្នំពេញ។ តើជនរងគ្រោះទាំងអស់នោះជានរណា?
លោក ហ៊ូ នីម អតីតអ្នកតំណាងរាស្រ្តនៃរបបសង្គមរាស្រ្តនិយមនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមខ្លួនឯងជាអ្នកទោសម្នាក់ក្នុងចំណោមនោះ។
ក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ លោក ឡេង ម៉ាលី សូមជូនសេចក្តីរាយការណ៍ភាគបន្តទាក់ទិននឹងចម្លើយសារភាពរបស់លោក ហ៊ូ នីម ដែលបន្សល់ទុកក្នុងគុកទួលស្លែង។
មន្ទីរស-២១ឬគុកទួលស្លែងដែលជាកន្លែងធ្វើទារុណកម្មមនុស្សរបស់របបខ្មែរក្រហមត្រូវបានគេរកឃើញនៅកណ្តាលក្រុងភ្នំពេញក្រោយពីរបបនេះបានត្រូវផ្តួលរំលំដោយកងទ័ពវៀតណាមនៅខែមករា ឆ្នាំ១៩៧៩។
យោងតាមឯកសារនិងរូបថតដែលតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជានាពេលបច្ចុប្បន្នព្រមទាំងឆ្អឹងមនុស្សនិងសាក្សីរស់បានឲ្យដឹងថា មានជនរងគ្រោះប្រមាណ១៦០០០នាក់ត្រូវរងទារុណកម្មសួរយកចម្លើយនៅទីនោះមុននឹងយកទៅប្រហារជីវិតនៅឯបឹងជើងឯកជាយក្រុងភ្នំពេញ។
លោក ហ៊ូ នឹម អតីតអ្នកតំណាងរាស្ត្រនៃរបបសង្គមរាស្ត្រនិយមនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមខ្លួនឯងក៏ជាអ្នកទោសម្នាក់ដែរក្នុងចំណោមអ្នកទោសទាំងនោះ។
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ លោក ឡេង ម៉ាលី សូមជូនសេចក្តីរាយការណ៍ថ្មីមួយស្តីពីចម្លើយសារភាពទម្លាក់ទោសកំហុសលើខ្លួនឯងរបស់ ហ៊ូ នឹម ក្រោយពីគាត់រងទារុណកម្មបំបាក់ស្មារតីយ៉ាងធ្ងន់ធ្ងរ ៖
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ លោក ឡេង ម៉ាលី និងដោយមានជំនួយពីលោក អន សុភារៈ ផងនោះ រាយកាណ៍ជូនអំពីទារុណកម្មដែល ហ៊ូ នឹម ទទួលរង មានសេចក្តីដូចតទៅ ៖
យោងតាមភស្តុតាងជាឯកសារដែលបានបន្សល់ទុក លោក ហ៊ូ នឹម ត្រូវបានរងការធ្វើទារុណកម្មបំបាក់ស្មារតីមុននឹងឆ្លើយសារភាពទម្លាក់ទោសមកលើខ្លួនឯង ។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ភាគបន្តដែលមានខ្លឹមសារដូចតទៅ ៖
អ្នកទោសគុកទួលស្លែង ហ៊ូ នឹម ក្រោយពីរងទារុណកម្មបានសរសេរអំពីសកម្មភាពនយោបាយរបស់ខ្លួនពីអតីតកាលនិងបានសារភាពទម្លាក់ទោសមកលើខ្លួនឯងជាច្រើនចំណុចទៀតផង។
ឯកសារដែលបានបន្សល់ទុកបញ្ជាក់ថា នៅក្នុងសម័យសង្គមរាស្ត្រនិយមដោយមាននិន្នាការឆ្វេងនិយម លោក ហ៊ូ នឹម ត្រូវបានវៀតណាមខាងជើងនិងមេដឹកនាំប្រទេសចិនប្រជាមានិតអញ្ជើញទៅធ្វើទស្សនកិច្ច។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ភាគបន្តដែលមានខ្លឹមសារដូចតទៅ ៖
ឯកសារចម្លើយសារភាពរបស់លោក ហ៊ូ នឹម មានរាប់សិបទំព័រដែលគេជឿថា ធ្វើឡើងបន្ទាប់ពីរងទារុណកម្ម។
នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈសូមលើកយកកំណត់ហេតុរបស់អតីតបញ្ញវ័ន្តខ្មែររូបនេះទាក់ទងនឹងព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជានាឆ្នាំ១៩៦៦ ដែលលោកហៅថាជាការបោះឆ្នោតតាមបែបប្រដាល់សេរីមកជម្រាបជូន។ តើការបោះឆ្នោតនាឆ្នាំនោះមានសភាពការណ៍យ៉ាងណាខ្លៈ?
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ភាគបន្តដែលមានខ្លឹមសារដូចតទៅ ៖
ឯកសារចម្លើយសារភាពរាប់សិបទំព័រដែលធ្វើឡើងបន្ទាប់ពីរងទារុណកម្មរបស់លោក ហ៊ូ នីម អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានបន្សល់ទុកនៅក្នុងគុកទួលស្លែងក្រោយឆ្នាំ១៩៧៩នោះ ក៏បានរៀបរាប់រំឭកអំពីសកម្មភាពនិងឥទ្ធិពលរបស់សមាគមមិត្តភាពខ្មែរចិននៅក្នុងប្រទេសកម្ពុជា នាឆ្នាំ១៩៦៧ផងដែរ។
លោកបានឲ្យដឹងថា ក្រុមរបស់លោកបានប្រើប្រាស់សមាគមមិត្តភាពខ្មែរចិនក្នុងការពិភាក្សាគ្នាបង្កើតបក្សម៉ាក្សលេនីនមួយដែលគ្រាន់តែជាលេសក្នុងបំណងកម្ទេចបក្សកុម្មុយនីស្តកម្ពុជាចោល ប៉ុន្តែការពិតនោះលោកថា រូបលោកនិងបក្សពួកគឺជាភ្នាក់ងារសម្ងាត់ស៊ីអាយអេដែលបម្រើប្រយោជន៍ឲ្យអាមេរិកាំងទៅវិញទេ។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ ៖
នៅក្នុងឯកសារចម្លើយសារភាពរាប់សិបទំព័ររបស់លោក ហ៊ូ នឹម អតីតតំណាងរាស្ត្រសម័យសង្គមរាស្ត្រនិយមនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានបន្សល់ទុកនៅក្នុងគុកទួលស្លែងក្រោយឆ្នាំ១៩៧៩នោះ ក៏បានលាតត្រដាងអំពីយុទ្ធសាស្ត្រសម្ងាត់និងការអត់ធ្មត់របស់លោកក្នុងការរៀបចំកសាងកម្លាំងក្បត់បក្សកុម្មុយនីស្តកម្ពុជាផងដែរ។
ចម្លើយសារភាពរបស់លោក ហ៊ូ នឹម ដែលគេជឿថាធ្វើឡើងបន្ទាប់ពីរងទារុណកម្មនោះ មិនត្រឹមតែធ្វើការចោទប្រកាន់ខ្លួនឯងថាជាជនក្បត់បដិវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងរៀបរាប់ឈ្មោះឥស្សរជនខ្មែរក្រហមមួយចំនួនទៀតថាបានចូលរូមក្បត់ផងដែរ ហើយឈ្មោះ ជន ដែលលោកបានរៀបរាប់ទាំងនោះក៏បានក្លាយជាអ្នកទោសគុកទួលស្លែងផងដែរ។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ ៖
ខ្លឹមសារនៃចម្លើយសារភាពក្នុងឯកសារដែលគេប្រទះឃើញនៅក្នុងគុកទួលស្លែងរបស់អ្នកទោសខ្មែរក្រហម ហ៊ូ នឹម ដែលជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបខ្មែរក្រហមក្រៅពីបានបង្ហាញការគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះបក្សនោះ លោក ហ៊ូ នឹម ក៏បានព្យាយាមអន្ទងចិត្តថ្នាក់ដឹកនាំខ្មែរក្រហមឲ្យយោគយល់និងអនុគ្រោះដល់លោកផងដែរ។
ជាមួយគ្នានោះ លោក ហ៊ូ នឹម បានព្យាយាមបង្ហាញជូនបក្សនូវមនុស្សក្នុងខ្សែក្បត់ដទៃទៀត ក្នុងនោះមានលោក សោ ភឹម ដែលជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់អង្គការខ្មែរក្រហមនិងជាសមាជិកគណៈមជ្ឈិមបក្សនៃបក្សកុម្មុយនីស្តកម្ពុជាផងដែរ។
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ ៖
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍បន្តអំពីចម្លើយសារភាពរបស់លោក ហ៊ូ នឹម ដែលគេរកឃើញនៅក្នុងគុកទូលស្លែងនាដើមឆ្នាំ១៩៧៩ រៀបរាប់អំពីប្រវត្តិផែនការនិងសកម្មភាពក្បត់អង្គការបដិវត្តន៍ខ្មែរក្រហម ជាមួយលោក សោ ភឹម កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម មានខ្លឹមសារដូចតទៅ ៖
សូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ភាគបញ្ចប់របស់ លោក ឡេង ម៉ាលី ស្ដីអំពីចម្លើយសារភាពរបស់លោក ហ៊ូ នឹម ដែលគេប្រទះឃើញនៅក្នុងគុកទួលស្លែងនាដើមឆ្នាំ១៩៧៩ រៀបរាប់អំពីខ្សែក្បត់អង្គការបដិវត្តន៍ខ្មែរក្រហមនៅភូមិភាគបូព៌ាដែលមានខ្លឹមសារដូចតទៅ ៖