កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបង្កើតឡើងដោយភាគីខ្មែរ៤ក្រុម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានតំណាងមកពី១៩ប្រទេសចូលរួម ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសកម្ពុជា។
នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួប១៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះហើយ។ កិច្ចព្រមព្រៀងនេះមានឈ្មោះជាផ្លូវការថា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។
មានសំណួរថា តើកិច្ចព្រមព្រៀងនេះបានត្រូវចាប់ផ្តើមដោយរបៀបណា? ដើម្បីជ្រាបនូវចម្លើយសូមអញ្ជើញស្តាប់បទសម្ភាសន៍ថ្មីមួយនៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ ដែលលោកស្រីបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍រំឭកឡើងវិញនូវព្រឹត្តិការណ៍នោះក្នុងនាមលោកស្រីជាមនុស្សដំបូងបង្អស់ក្នុងចំណោមខ្មែរដែលបានធ្វើទំនាក់ទំនងឲ្យមានការជួបគ្នារវាងអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន ដើម្បីចាប់ផ្តើមដំណើរការចរចារកសន្តិភាពសម្រាប់ប្រជាជាតិខ្មែរ។
សេចក្តីឆ្លើយបំភ្លឺរបស់លោកស្រីបណ្ឌិត ពុង ឈីវកេក ធ្វើឡើងតាមរយៈសំណួររបស់លោក ជីវិតា៖
ក្នុងបទសម្ភាសន៍ភាគទី២នេះ លោកស្រីបានឲ្យដឹងថា សម្តេចព្រះនរោត្តម សីហនុ បានបដិសេធមិនព្រមជួបលោក ហ៊ុន សែន ក្នុងនាមលោកជានាយករដ្ឋមន្ត្រី។ តើរឿងនោះមានដំណើរដើមទងយ៉ាងណា?
សូមអញ្ជើញស្តាប់ការបំភ្លឺរបស់លោកស្រី ពុង ឈីវកេក តាមរយៈការសាកសួររបស់លោក ជីវិតា ដូចតទៅ៖
ទោះជាជួបឧបសគ្គមួយចំនួនក្នុងកិច្ចប្រឹងប្រែងដើម្បីឲ្យសម្តេចព្រះនរោត្តម សីហនុ ប្រធានរដ្ឋាភិបាលចម្រុះនៃកម្ពុជាប្រជាធិបតេយ្យ ភាគីអ្នកតស៊ូ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានជួបចរចាដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ក៏អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ នៅគ្រានោះបានខិតខំរហូតដល់មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៉ារីស នាចុងឆ្នាំ១៩៨៧។
លោកស្រី ពុង ឈីវកេក សូមរៀបរាប់ជូននៅពេលនេះអំពីការលំបាកទាំងនោះជូនជ្រាបតាមការសាកសួររបស់លោក ជីវិតា ដូចតទៅ៖
កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មេដឹកនាំខ្មែរ៤ក្រុមក្នុងនោះមាន សម្តេចព្រះនរោត្តម សីហនុ ប្រធានចលនាអ្នកតស៊ូខ្មែររាជានិយមហ៊្វុនស៊ុនប៉ិច លោកតា សឺនសាន ប្រធានរណស្សិជាតិរំដោះប្រជាពលរដ្ឋខ្មែរ លោក ខៀវ សំផន តំណាងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតរដ្ឋកម្ពុជា បានជួបគ្នានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលនៅក្នុងពិធីនោះក៏មានតំណាងប្រទេស១៨ផ្សេងទៀតបានមកចូលរូមចុះហត្ថលេខាជាសាក្សីលើឯកសារសន្តិភាពនេះដែរ។
លោកស្រី ពង់ ឈីវកេក ដែលជាមនុស្សម្នាក់មុនគេធ្វើទំនាក់ទំនងថ្វាយសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន ឲ្យជួបចរចាគ្នានាពេលដំបូងៗនោះបន្តរៀបរាប់ជូនជ្រាបដោយលោកស្រីបានឲ្យដឹងថា នៅពេលជួបគ្នាគ្រាដំបូង លោក ហ៊ុន សែន បានទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថា លោករត់ចូលព្រៃគឺដោយសារតែព្រះអង្គ។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ភាគបន្តរវាងលោកស្រី ពុង ឈីវកេក និងលោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលជាអ្នកសម្របសម្រួលឲ្យមានការជួបចរចាគ្នារវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន ក្នុងគ្រាដំបូងៗនោះ បន្តរៀបរាប់ជូនជ្រាបអំពីប្រវត្តិកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះ តាមការសាកសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេបានចៀសវាងមិនសរសេរពាក្យថា «កងទ័ពវៀតណាម» ប៉ុន្តែសរសេរថា «កងទ័ពបរទេស» នៅកម្ពុជាទាំងអស់ត្រូវដកចេញ មកជំនួសវិញ។ ក្នុងនោះដែរក៏បានចៀសវាងមិនប្រើពាក្យថា «ប្រល័យពូជសាសន៍» សម្រាប់ពណ៌នាអំពើរបស់ខ្មែរក្រហមនោះទេ។
សូមអញ្ជើញស្តាប់ លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលជាអ្នកផ្តួចផ្តើមឲ្យមានការជួបចរចាគ្នារវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន ក្នុងគ្រាដំបូងៗនោះរៀបរាប់ជូនជ្រាបតាមការសាកសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍រំឭកជូនជ្រាបអំពីព្រឹត្តិការណ៍ប្រយុទ្ធគ្នានៅតែបន្តក្នុងគ្រាដែលកំពុងមានការចរចារកសន្តិភាពរវាងភាគីទាំង៤។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ភាគបន្តរវាងលោកស្រី ពុង ឈីវកេក និងលោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
នៅក្នុងចំណោមភាគីខ្មែរទាំង៤ក្រុមដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មានតែភាគីកម្ពុជាប្រជាធិបតេយ្យឬក្រុមខ្មែរក្រហមប៉ុណ្ណោះដែលមិនចូលរួមបោះឆ្នោតឆ្នាំ១៩៩៣។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា បើទោះបីជាការបោះឆ្នោតឆ្នាំ១៩៩៣ មិនមានការចូលរួមពីភាគីខ្មែរក្រហមក៏ដោយ ក៏សមិទ្ធិផលដែលបានមកពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបានជួយឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពនិងសេរីភាពល្អប្រសើរមកដល់សព្វថ្ងៃនេះ។ បើពុំនោះទេកម្ពុជាក៏មិនខុសគ្នាពីប្រទេសភូមាដែរ។
សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក តាមការសាកសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានជួយឲ្យពលរដ្ឋកម្ពុជាមានជីវភាពនិងសេរីភាពបានប្រសើរ។
នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះសូមលើកយកបទសម្ភាសន៍ភាគបន្តថ្មីមួយផ្តោតអំពីថា តើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមានអត្ថន័យនិងខ្លឹមសារអ្វីខ្លះដែលអាចជួយខ្មែរឲ្យបានភាពល្អប្រសើរនោះ?
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបំភ្លឺពិស្តារអំពីខ្លឹមសារសំខាន់ៗ៥ចំណុចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជាការឆ្លើយតបទៅនឹងសំណួររបស់លោក ជីវិតា៖
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូរៀបរាប់ជូនអំពីសារប្រយោជន៍នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ដែលនៅក្នុងពេលនេះលោកស្រីបានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពនេះបានជួយឲ្យកម្ពុជាទទួលបានជំនួយពីសហគមន៍អន្តរជាតិ ហើយក៏តម្រូវឲ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឲ្យបានល្អប្រសើរផងដែរ។ ប៉ុន្តែលោកស្រីបានសម្តែងការសោកស្តាយថា រហូតមកដល់ពេលនេះតុលាការខ្មែរនៅមិនទាន់ឯករាជ្យនៅឡើយ។
សូមអញ្ជើញស្តាប់សេចក្តីពន្យល់ពិស្តារតាមរយៈការសាកសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោកស្រី ពុង ឈីវកេក និងលោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖