តើ​កម្ពុជា​មាន​ច្បាប់​ចាប់​ខ្លួន​ជន​បរទេស​ចូលរួម​តវ៉ា​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ដែរ​ឬ​ទេ?

0:00 / 0:00

ថ្មីៗ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដកស្រង់​ប្រសាសន៍​ចុះ​ផ្សាយ​ថា លោក​នឹង​ចាប់​ខ្លួន ហើយ​និរទេស​ជន​បរទេស​ទាំងឡាយ​ណា​ដែល​ចូលរួម​តវ៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

អ្វី​ដែល​អ្នក​ច្បាប់​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​នោះ គឺ​ថា​នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​ទាន់​ក្លាយ​ជា​ច្បាប់​ផង ស្រាប់​តែ​មាន​ការ​គំរាម​ចាប់​ជន​បរទេស​ដែល​ចូលរួម​តស៊ូ​មតិ​ជាមួយ​បាតុករ​ខ្មែរ​ទៅ​ហើយ ចុះ​ទម្រាំ​ក្រោយ​ពី​មាន​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​ហើយ​នោះ តើ​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នឹង​ក្លាយ​ទៅ​ជា​បែប​ណា?

សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​របស់ លោក ជីវិតា ជាមួយ លោក​មេធាវី ហុង គឹមសួន ទាក់ទង​នឹង​សំណួរ​ថា តើ​កម្ពុជា មាន​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​បរទេស​ណា ដែល​ចូលរួម​តវ៉ា​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ដែរ​ឬ​ទេ?៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។