បទពិសោធន៍ក្នុងវិស័យនយោបាយរបស់មេឃុំស្ត្រីនៅខេត្តឧត្ដរមានជ័យ
2012.12.27
អ្នកស្រីរៀនមិនបានចប់ថ្នាក់មធ្យមសិក្សាឡើយ ប៉ុន្តែមានចំណូលចិត្តចូលរួមក្នុងកិច្ចការសង្គម។ អ្នកស្រីចាប់ផ្ដើមមានគំនិតចង់ដឹង និងចូលរួមក្នុងវិស័យនយោបាយនៅក្រោយពេលដែលអ្នកស្រីបានធ្វើជាអនុប្រធានសមាគមនារី នៅក្នុងឃុំផ្អាវ កាលពីឆ្នាំ១៩៩១។ អ្នកស្រីបានហក់ចូលក្នុងជួរនារីនៃគណបក្សប្រជាជនកម្ពុជា និងបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ចាប់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០៣ មក ប៉ុន្តែពុំបានជាប់ជាមេឃុំឡើយ គឺទើបមកដល់អាណត្តិថ្មីនេះ ទើបអ្នកស្រីបានជោគជ័យ។
សូមស្ដាប់ការចែករំលែកបទពិសោធន៍ពីជោគជ័យក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយ នៅថ្នាក់ក្រោមជាតិ ឬនៅមូលដ្ឋានភូមិឃុំ របស់មេឃុំផ្អាវ អ្នកស្រី ច្រឹក ពេជណេង តាមរយៈការសាកសួររបស់អ្នកស្រី សុជីវី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។