ប័ណ្ណសារព័ត៌មាន
2012-12-31
កម្លាំងនគរបាលប៉ុស្តិ៍នៃសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងនៅថ្ងៃទី៣១ ធ្នូ ថា គេបានចាប់ខ្លួនបុរសម្នាក់ដែលជាអ្នកភូមិអង្គរក្រៅ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទបង្កអំពើហិង្សាដោយចេតនាទៅលើកុមារ ២នាក់ ដែលជាកូនប្រុសរបស់គាត់ កំព្រាម្ដាយ។
2012-12-31
ក្រុមហ៊ុនឯកជនចំនួន ២ របស់ប្រទេសចិន នៅថ្ងៃទី៣១ ខែធ្នូ បានចុះហត្ថលេខាដើម្បីចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងថ្មីមួយខ្សែពីកំពង់ផែសង់ថ្មីលើកោះមួយនៅខេត្តកោះកុង ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។
2012-12-31
អ្នកបឹងកក់ប្រមាណ ៥០នាក់ ប្រមូលផ្ដុំគ្នានៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បែរបន់តាមបែបជំនឿសាសនា ដាក់បណ្ដាសាដល់មន្ត្រីតុលាការរាជធានីភ្នំពេញ ដែលអ្នកភូមិយល់ថា ជាតុលាការប្រព្រឹត្តអំពើពុករលួយ និងមិនឯករាជ្យ។
2012-12-31
កម្មករកម្មការិនីរោងចក្រ ខេមបូឌា ស្វាយរៀង ហ្គាមេន (Cambodia Svayrieng German) នៅក្រុងបាវិត ខេត្តស្វាយរៀង ជាង ១ពាន់នាក់ ធ្វើបាតុកម្មទាមទារអត្ថប្រយោជន៍បន្ថែម បន្ទាប់ពីភាគីរោងចក្រប្រកាសបិទទ្វារ។
2012-12-31
ក្នុងឆ្នាំ២០១២ មានព្រឹត្តិការណ៍សំខាន់ជាច្រើនបានកើតឡើងក្នុងប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស វិបត្តិដីធ្លី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ប្រព័ន្ធតុលាការ និងការចាប់ខ្លួនសកម្មជនលទ្ធិប្រជាធិបតេយ្យជាដើម។
2012-12-31
(បទពាក្យ៩ធម្មតា)
2012-12-31
ក្នុងអំឡុងឆ្នាំ២០១២ នេះ មានព្រឹត្តិការណ៍ធំៗជាច្រើនកើតឡើងនៅក្នុងប្រទេសកម្ពុជា រួមមានអតីតព្រះមហាក្សត្រសោយទិវង្គត កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ គណបក្សប្រឆាំង២ បានរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ ការចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារ និងការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ។
2012-12-31
សមាជិកបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស នៅឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ត្រូវប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង កោះហៅឲ្យចូលខ្លួនទៅបំភ្លឺតាមពាក្យបណ្ដឹងរបស់គណៈកម្មការវត្តខ្នារឆ្មារ ជុំវិញរឿងបែកធ្លាយព័ត៌មានស្ដីពីកំណប់ដែលគេបានជីករកឃើញនៅក្នុងឫសសីមាព្រះវិហារចាស់ នៃវត្តខ្នារឆ្មារ។
2012-12-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ថា ក្រោយពេលក្រុមនិស្សិត និងមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាស់ដីធ្វើប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋចប់សព្វគ្រប់ហើយ រដ្ឋាភិបាលនឹងគូសផែនទីថ្មីដើម្បីកំណត់ឲ្យច្បាស់ថា ដីរបស់ប្រជាជនកាន់កាប់ និងដីព្រៃផ្សេងៗទៀតនៅសល់ប៉ុន្មានជាក់ស្ដែង។
2012-12-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោសមន្ត្រីក្រោមបង្គាប់របស់លោកថា ទុកបញ្ហាដីរបស់ប្រជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ មិនឱ្យលោកដឹងអស់រយៈពេល ៥ឆ្នាំ ដែលស្មើនឹង ១.៨២៥ថ្ងៃ។
2012-12-30
ក្រុមកម្មករជាង ២០០នាក់ មកពីច្រើនរោងចក្រ ដែលដឹកនាំដោយសម្ព័ន្ធសហជីពកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ បានជួបជុំធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
2012-12-30
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ចង់មកប្រទេសវិញ ប៉ុន្តែរហូតមកទល់ពេលនេះមិនមានសញ្ញាណាមួយច្បាស់លាស់ទេ។
2012-12-30
ត្រកួនជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។
2012-12-30
ក្រុមអង្គការសង្គមស៊ីវិលថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឲ្យលោក ប៊ន សំណាង និងលោក សុក សំអឿន ជាប់ទោសម្នាក់ ២០ឆ្នាំសាជាថ្មីឡើងវិញនោះ គឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតរបស់ពួកគេ។
2012-12-30
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសុក្រ ទី២៨ ខែធ្នូ បានសម្ពោធខ្សែរថភ្លើងថ្មីមួយខ្សែពីភ្នំពេញ ទៅកាន់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានប្រវែង ២៥០គីឡូម៉ែត្រ។
2012-12-30
ការកាត់ទោសសកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការសវនាការព្រមានរដ្ឋាភិបាលឲ្យគិតគូរពីអស្ថិរភាពសង្គម ព្រោះតែតុលាការអយុត្តិធម៌។
2012-12-30
ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅក្នុងឃុំបន្ទាយឆ្មារ កំពុងប្រឈមទៅនឹងការបាត់បង់សិទ្ធិស្របច្បាប់នៅលើដីធ្លីផ្ទះសំបែង បន្ទាប់ពីអាជ្ញាធរអប្សរាបានបញ្ជូនក្រុមការងារចុះទៅបោះបង្គោលកំណត់ដែនអភិរក្សមានចម្ងាយ ១.៥០០ម៉ែត្រនៅជុំវិញប្រាសាទបន្ទាយឆ្មារ។
2012-12-29
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងថា ក្នុងរយៈពេល ១២ខែឆ្នាំ២០១២ គឺចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តនេះមានការកើនឡើងប្រមាណ ២៦,១៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១ កន្លងទៅ។
2012-12-29
ប្រទេសកម្ពុជា និងប្រទេសថៃ បានសម្រេចចេញប័ណ្ណសម្គាល់អត្តសញ្ញាណហៅកាត់ជាភាសាអង់គ្លេសថា (ស៊ី.អាយ = CI) ដល់ពលករកម្ពុជា ចំនួនជាង ១៦ម៉ឺននាក់នៅប្រទេសថៃ ឲ្យទៅជាពលករស្របច្បាប់។
2012-12-29
អ្នកភូមិពោធិវង្ស ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ភាគច្រើនបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីតាមរយៈការចុះវាស់វែងរបស់ក្រុមនិស្សិតស្ម័គ្រចិត្ត។ ប៉ុន្តែក៏មានអ្នកភូមិមួយចំនួនទៀតនៅមិនទាន់បានដីកាន់កាប់ ដោយសារកំពុងមានបញ្ហាដីធ្លីដែលពុំទាន់ដោះស្រាយរួច។
2012-12-29
និស្សិតក្រុមទី១២០ ដែលបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីថា មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋដោយមានការគាំទ្រពីអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញក្នុងខេត្ត។
2012-12-29
អង្គការស្បៀងអាហារពិភពលោក និងអង្គការបេសកកម្មមេត្តាករុណា កំពុងជួយឧបត្ថម្ភស្បៀងអាហារសម្ភារៈសិក្សា និងសម្លៀកបំពាក់ផង ចំពោះប្រជាពលរដ្ឋក្រីក្រ និងសិស្សដែលរស់នៅភូមិបណ្ដែតទឹក (ពាមតាអ៊ួ) នៃបឹងទន្លេសាប ស្រុកពួក ដើម្បីឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ និងទៅរៀនបានទៀងទាត់។
2012-12-29
ស្រូវប្រាំងរបស់កសិកររាប់ពាន់ហិកតារនៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងប្រឈមទៅនឹងការខូចខាតទាំងស្រុង ដោយសារពុំមានទឹកស្រោចស្រព។ បញ្ហានេះ បានធ្វើឲ្យក្រុមអ្នកភូមិមានការព្រួយបារម្ភ ហើយអំពាវនាវសុំមន្ត្រីមូលដ្ឋានចេញមុខអន្តរាគមន៍ក្នុងការរកប្រភពទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ឲ្យរស់ឡើងវិញ។
2012-12-29
នៅឯខេត្តកំពង់ឆ្នាំង កម្មករកម្មការិនីរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មមិនព្រមចូលក្នុងរោងចក្រធ្វើការងារអស់រយៈពេល ២ថ្ងៃហើយ។ ការធ្វើបាតុកម្មនេះ គឺក្នុងបំណងទាមទារលក្ខខណ្ឌ ៨ចំណុច ដែលជាអត្ថប្រយោជន៍សម្រាប់កម្មករ។
2012-12-29
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២៖ «ភាពមិនប្រក្រតីជុំវិញការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លី»។
2012-12-29
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២៖ «ភាពមិនប្រក្រតីជុំវិញការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លី»។
2012-12-28
ក្រុមអ្នកភូមិបឹងកក់ ប្រមាណ ៥០នាក់នាំគ្នាដើរមកកាន់រមណីយដ្ឋានវត្តភ្នំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ដើម្បីបន់ស្រន់សុំឲ្យបារមីលោកយាយដូនពេញ ផ្ដល់ភាពយុត្តិធម៌ឲ្យអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ បានរួចផុតពីការចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញ។
2012-12-28
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធសិទ្ធមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា ដោយរិះគន់សាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ទោសឲ្យលោក ប៊ន សំណាង និងលោក សុក សំអឿន ជាប់គុកម្នាក់ៗ ២០ឆ្នាំ និងសងលុយ ៤០លានរៀល ទៅក្រុមគ្រួសារលោក ជា វិជ្ជា នោះ ថាជារឿងមិនត្រឹមត្រូវ។
2012-12-28
ប្រាសាទតាមាន់ ដែលស្ថិតនៅជាប់ព្រំដែនខ្មែរ-ថៃ ត្រូវចាត់ទុកជាតំបន់ដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរសំខាន់មួយរបស់ខេត្តឧត្តរមានជ័យ។
2012-12-28
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រេងកាតកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដើម្បីសាងសង់រោងចក្រដ៏ធំមួយ និងទំនើបបំផុតនៅកម្ពុជា ដើម្បីចម្រាញ់ប្រេងកាតសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅបរទេសនៅក្នុងតំបន់។