ប័ណ្ណសារព័ត៌មាន
2014-01-01
ក្រុមអ្នករត់រ៉ឺម៉ក ម៉ូតឌុប និងសហគមន៍មានទំនាស់ដីធ្លីប្រមាណជិត ១.០០០នាក់ បាននាំគ្នាដើរដង្ហែក្បួនបាតុកម្មតាមដងផ្លូវសំខាន់ៗខ្លះ ក្នុងទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី១ ខែមករា។
2013-12-31
ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើការទស្សន៍ទាយពីវាសនាអនាគតនៃមនុស្សម្នាក់ៗទៅថ្ងៃមុខ ឬទាយពីលាភសំណាង ការរកស៊ីប្រចាំឆ្នាំ ដើម្បីចង់ដឹងមុនថា តើរវាងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះ មានជួបគ្រោះកាចអាក្រក់ ឬក៏មានការចម្រុងចម្រើនលើសពីឆ្នាំចាស់យ៉ាងណាខ្លះ?
2013-12-31
គណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីឆ្លងឆ្នាំចាស់ ឆ្នាំ២០១៣ ចូលឆ្នាំថ្មីឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។ មានមនុស្សរាប់ពាន់នាក់នៅតែជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តាំងពីម៉ោង ៤ល្ងាច រហូតមក។ ហើយថ្ងៃទី៣១ ខែធ្នូ នេះ គឺជាថ្ងៃទី១៧ ហើយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
2013-12-31
មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមានដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេស ធ្វើកូដកម្មមិនចូលធ្វើការនៅសប្ដាហ៍ទីមួយ ដើមខែមករា ឆ្នាំ២០១៤។ កូដកម្មនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនគ្រូបង្រៀន ឬមន្ត្រីរាជការឲ្យបាន ១លានរៀលក្នុង១ខែសម្រាប់ម្នាក់ៗ។ ដំណឹងដឹកនាំធ្វើកូដកម្មនេះ សម្រាប់ក្រុមគ្រូបង្រៀននៅតាមខេត្ត ឬសាលាមួយចំនួន បានអះអាងថា នឹងចូលរួមសហការ ឬលើកបដាតវ៉ានៅតាមសាលារៀងៗខ្លួន ដែលពួកគេកំពុងបង្រៀន។
2013-12-31
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានជូនដំណឹងជាលើកទី៣ ទៅដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំ ស្ថិតក្នុងក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ឲ្យរុះរើរបងសំយាប និងសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំមួយខ្សែ ដែលមានប្រវែង ៤៨០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូក តភ្ជាប់ទៅផ្លូវលេខ៥៩៨។
2013-12-31
អង្គការអន្តរជាតិខាងការងារ (ILO) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអាក់ខានដំណើរការផលិតរបស់រោងចក្រកាត់ដេរ និងស្បែកជើងជាច្រើន ដោយសារកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ដោយបញ្ជាក់ថា ការអាក់ខាននេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងកេរឈ្មោះកម្ពុជា យ៉ាងធ្ងន់ធ្ងរ លើទីផ្សារអន្តរជាតិនៃអ្នកបញ្ជាទិញ។
2013-12-31
អាជ្ញាធរខេត្តស្ទឹងត្រែង បានអញ្ជើញតំណាងក្រុមហ៊ុន មន្ត្រីអាជ្ញាធរមូលដ្ឋាន មកប្រជុំពិភាក្សាស្ដីពីគោលការណ៍ផ្តល់សំណងសម្រាប់ផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បន្ទាប់ពីក្រុមមន្ត្រីជំនាញចាប់ផ្ដើមវាស់វែងកំណត់ព្រំផ្ទៃអាងស្តុកទឹក ដើម្បីឈូសព្រៃបោសសម្អាតអាង។
2013-12-31
លោក ម៉ម សូណង់ដូ មានគម្រោងដឹកនាំបាតុកម្មមួយដើម្បីតវ៉ាសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្ថែម និងបង្កើតទូរទស្សន៍សំបុកឃ្មុំ។ ប៉ុន្តែគម្រោងនោះនៅមានភាពចម្រូងចម្រាស ខណៈរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទោសថា ការប្រុងធ្វើបាតុកម្មនោះ គ្រាន់តែជាលេសមិនព្រមបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ ពីព្រោះប្រធានវិទ្យុសំបុកឃ្មុំ ជំពាក់ប្រាក់សោតទស្សន៍ច្រើនពាន់លានរៀល មិនទាន់បានបង់ចូលរដ្ឋនៅឡើយ។
2013-12-31
អាកាសធាតុប្រែប្រួលជាក្តីបារម្ភសម្រាប់ប្រទេសដែលពឹងអាស្រ័យសេដ្ឋកិច្ចជាតិរីកចម្រើនលើវិស័យកសិកម្ម។ មូលហេតុនេះ កសិករនៅកម្ពុជា ដែលមានការបណ្ដុះបណ្ដាលជំនាញកសិកម្មដោយអង្គការ សេដាក (CEDAC) បានជួបជុំគ្នានៅចុងឆ្នាំ២០១៣ បង្ហាញពីបទពិសោធន៍ក្នុងការដាំដុះដំណាំអាចធន់ទ្រាំ និងបន្ស៊ាំបានទៅនឹងអាកាសធាតុកំពុងប្រែប្រួលបានជោគជ័យ។
2013-12-31
ឆ្នាំ២០១៣ ជាឆ្នាំដែលកើតមានបញ្ហាជាច្រើន រួមមាន បញ្ហារំលោភសិទ្ធិមនុស្ស និទ្ទណ្ឌភាព និងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាដើម។ ឆ្នាំ២០១៤ បានមកដល់ ហើយអ្វីដែលប្រជាពលរដ្ឋគ្រប់រូបចង់បាននោះ គឺការចង់បានសេចក្ដីសុខសាន្ដនៅក្នុងសង្គម ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺពលរដ្ឋគ្រប់រូបត្រូវបានធានាដោយច្បាប់។
2013-12-31
កម្មកររាប់ពាន់នាក់នៅបន្តតវ៉ាទាមទារប្រាក់ខែគោល នៅខាងមុខក្រសួងការងារ នៅថ្ងៃទី៣១ ធ្នូ បើទោះបីជារដ្ឋាភិបាលព្រមានចាត់វិធានការតាមច្បាប់ក៏ដោយ។
2013-12-31
ប្រពៃណីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ដែលមានប្រភពដើមពីជនជាតិនៃទ្វីបអឺរ៉ុប សម័យបុរាណ ឯកសារខ្លះបញ្ជាក់ថា បានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ ៤ពាន់ឆ្នាំមុន ដោយកំណត់តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ ដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្មែរដែរ។
2013-12-31
កម្មកររាប់ពាន់នាក់នៅបន្តតវ៉ាទាមទារប្រាក់ខែគោល នៅថ្ងៃទី៣១ ខែធ្នូ បើទោះបីជារដ្ឋាភិបាលព្រមានចាត់វិធានការតាមច្បាប់ក៏ដោយ។
2013-12-30
មន្ត្រីបម្រើការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ នៅពុំទាន់ទទួលប្រាក់បៀវត្សប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៣ នេះឡើយ។ បញ្ហានេះ បានធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងច្រើនទៅលើបញ្ហាជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ស្មារតីនៅពេលពួកគាត់ចុះបំពេញការងារថែមទៀត។
2013-12-30
ប្រាក់ខែគោលរបស់កម្មករក្នុងចំណោមប្រទេសសមាជិកអាស៊ាននីមួយៗ មានកម្រិតខុសគ្នា។ ប៉ុន្តែសមាជិកណាមួយដែលមានប្រាក់ខែគោលសម្រាប់កម្មករតិច ក៏មិនមែនជាកត្តាចម្បងជំរុញឲ្យមានបាតុកម្មនោះទេ ប្រសិនបើថ្លៃទំនិញប្រើប្រាស់របស់ប្រទេសនោះ មានតម្លៃសមរម្យ។