ប័ណ្ណសារព័ត៌មាន
2015-12-31
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ប្រកាសពន្យារពេលផាកពិន័យអ្នកបើកបររថយន្ត និងម៉ូតូដែលគ្មានប័ណ្ណបើកបរ ទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវអនុវត្តនៅដើមឆ្នាំ២០១៦ក្ដី។
2015-12-31
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃចុងក្រោយដាច់ឆ្នាំចាស់ឆ្នាំ២០១៥ ឈានចូលឆ្នាំថ្មីឆ្នាំ២០១៦ បានសរសេរជូនពរឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបាននូវពន្លឺយុត្តិធម៌ក្នុងឆ្នាំថ្មី តាមការចង់បានរបស់ពលរដ្ឋ។
2015-12-31
ក្រុមប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ រស់នៅក្នុងភូមិចំនួន៩ នៃសង្កាត់អំពិល ក្រុងសៀមរាប បានលើកគ្នាទៅមុខតុលាការខេត្តសៀមរាប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ហើយស្រែកទាមទារឲ្យដោះលែងចៅសង្កាត់អំពិល មកពីគណបក្ស សម រង្ស៊ី ដែលកំពុងតែជាប់ឃុំឃាំងក្នុងពន្ធនាគារ។
2015-12-31
អង្គការសង្គមស៊ីវិលលើកឡើងថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបង្ហាញនូវការរកឃើញអំពើពុករលួយក្នុងរបាយការណ៍របស់ខ្លួន ល្អជាងការសុំទោសនៅពេលមានប្រតិកម្មតបពីស្ថាប័នរដ្ឋ។
2015-12-31
កម្ពុជា បានកំណត់បញ្ចូលសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៥ នេះ ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍរួមជាមួយប្រទេសចំនួន៩ ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
2015-12-31
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យដឹងថា ពាក្យបណ្ដឹងរឿងពុករលួយក្នុងឆ្នាំ២០១៥ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៤។ សង្គមស៊ីវិលយល់ថា ការថយចុះនេះអាចបណ្ដាលមកកត្តាពីរគឺភាពយឺតយ៉ាវឆ្លើយតបរបស់អង្គភាពប្រឆាំងអំពើពុករលួយមកកាន់ប្រជាពលរដ្ឋ និងយន្តការដោះស្រាយតាមផ្លូវច្បាប់មិនមានប្រសិទ្ធភាព។
2015-12-31
ច្រកទន្លេនៃកោះសាហុង ដែលជាផ្នែកមួយនៃទីតាំងសាងសង់ទំនប់វារីអគ្គិសនីដងសាហុង (Don Sahong) នៃប្រទេសឡាវ ត្រូវបានក្រុមហ៊ុនសាងសង់ទំនប់ឈូសឆាយដីបិទច្រកទន្លេនេះរួចរាល់។ការបិទច្រកទន្លេនេះ គឺផែនការសម្រេចបានប្រមាណ ៣០ភាគរយនៃការសាងសង់ទំនប់នេះ។
2015-12-31
បញ្ហាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម នៅក្នុងឆ្នាំ២០១៥ គឺជាសញ្ញាមួយវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ការវិវឌ្ឍទាំងនោះ មានទាំងការចុះពិនិត្យមើលព្រំដែននៅតំបន់ដីជម្លោះ ដូចជានៅខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តកណ្ដាល ជាដើម។
2015-12-31
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសធ្វើពិធីប្រកួតប្រជែងរកជ័យលាភីស្រូវអង្ករល្អបំផុតប្រចាំកម្ពុជា ចំនួន៥ប្រភេទ ដើម្បីរួមចំណែកលើកទឹកចិត្ត និងកិត្តិយសដល់អ្នកផលិត ព្រមទាំងចូលរួមផ្សព្វផ្សាយប្រភេទអង្ករនានាសម្រាប់នាំចេញ។
2015-12-31
អតីតអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល (Capitol) ប្រមាណ ៥០នាក់ បន្តតវ៉ានៅថ្ងៃទី៣១ ធ្នូ នេះទៀត ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលពួកគេចូលធ្វើការវិញ។
2015-12-31
អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្ដេជ្ញាថានឹងប្រើរយៈពេល ៥ឆ្នាំ ដើម្បីអភិវឌ្ឍសួនច្បារ និងច្រាំងទន្លេនៅក្រុងកំពង់ឆ្នាំង ឲ្យក្លាយទៅជាតំបន់មានសណ្ដាប់ធ្នាប់ និងសោភណភាពល្អ។ គម្រោងអភិវឌ្ឍន៍នេះ បានប៉ះពាល់ដល់តូបលក់ដូរ ផ្ទះសម្បែងពលរដ្ឋខ្មែរ ព្រមទាំងផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ជាច្រើនខ្នង។
2015-12-31
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីអ្នកប្រើហ្វេសប៊ុក (Fecebook) កែរូបភរិយារបស់លោក ហ៊ុន សែន ទាញជើងដែលមើលទៅមានលក្ខណៈមិនសមរម្យ។
2015-12-31
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំណូមពរឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍បើករបងថ្មហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ ដែលឈ្មួញ និងក្រុមហ៊ុនធ្វើរបងបិទកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរឆ្លងកាត់ និងមានទីធ្លាលំហែកាយទូលំទូលាយ។
2015-12-31
ឆ្នាំ២០១៥ ជាឆ្នាំកំណើតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងច្បាប់ពាក់ព័ន្ធការបោះឆ្នោត។ ចំណែកអង្គការមិនមែនរដ្ឋាភិបាលវិញ ក៏រិះគន់ការអនុម័តច្បាប់ក្នុងឆ្នាំនេះថា រឹតត្បិតសកម្មភាពការងារពួកគេ។
2015-12-31
អតីតអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ប្រមាណ ៥០នាក់ នាំគ្នាបន្តការតវ៉ានៅរាជធានីភ្នំពេញ ទៀត នៅព្រឹកថ្ងៃទី៣១ ធ្នូ។