រំលងទៅមាតិកាចម្បងក្រុមកូដករណាហ្គាវើលដ៍៖ ក្រសួងកិច្ចការនារី «រើសអើង និងទុកពួកគេចោល»
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ២០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៦ មីនា បន្តទាមទារយុត្តិធម៌ និងទាមទារឱ្យក្រុមហ៊ុនល្បែងស៊ីសងមួយនេះ បញ្ឈប់ការគំរាមកំហែង មកលើសហជីពណាហ្គាវើលដ៍។ ការធ្វើកូដកម្មថ្ងៃនេះ ខុសប្លែកពីសព្វមួយដង ដោយកូដករនាំគ្នាស្លៀកសារុងកាន់បដា ដែលមានខ្លឹមសារថា ពង្រឹងអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាព សេដ្ឋកិច្ច និងយុត្តិធម៌សង្គម។ ក្រុមកូដករ ក៏បានរិះគន់ក្រសួងកិច្ចការនារី ដែលមិនជួយអន្តរាគមន៍ដោះស្រាយបញ្ហារំលោភសិទ្ធិស្ត្រី ករណីអាជ្ញាធរប្រើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាស លើស្ត្រីបុគ្គលិកណាហ្គាវើលដ៍កន្លងមក។