រំលងទៅមាតិកាចម្បងហេតុអ្វីបានជាកូនៗ របស់អ្នកភូមិនៅភ្នំគូលែនបង្ខំចិត្តឈប់រៀន?
បើទោះបីជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន អតីតរាជធានីបុរាណក្នុងខេត្តសៀមរាប កើនឡើងជាងមួយពាន់គ្រួសារហើយក្តី ក៏ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ នៅមានតិចតួចនៅឡើយ ហាក់មិនឆ្លើយតបនឹងកំណើនប្រជាជននោះទេ។ ពលរដ្ឋត្អូញត្អែរថា បញ្ហាខ្វះសាលាវៀន ផ្លូវពិបាកធ្វើដំណើរ និងគ្មានអគ្គិសនីប្រើប្រាស់ ជាកត្តារួមផ្សំសំខាន់ ធ្វើឱ្យកូនៗរបស់ពួកគាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង។