ពលរដ្ឋ​រង​គ្រោះ​ ព្រមាន​បន្ត​តវ៉ា​រហូត​ទទួល​បាន​សំណង​ ទោះ​សមត្ថកិច្ច​ចាប់​ខ្លួន​ លោក ដួង តារា​

ពលរដ្ឋ​រង​គ្រោះ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ដោះស្រាយ​ សំណង​ខូច​ខាត​ជូន​ពួក​គាត់ ​ក្រោយ​តុលា​ការ​ចោទ​ប្រកាន់​ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ហ៊ុន ​សែន​ គឺ​លោក ដួង តារា ពី​បទ «ឆបោក»។ លោក ដួង តារា​ត្រូវ​បាន​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ ភូមិ​ខ្មែរ​គ្រុប​ នៅ​ខេត្ត​ស្វាយរៀង​ ចោទ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ី​ឆបោក​ប្រាក់​ពលរដ្ឋ​ជា​មួយ​ក្រុមហ៊ុន​មួយ​នេះ៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/update-duongdara-at-court-10142024045634.html