រំលងទៅមាតិកាចម្បងកម្ពុជាស្នើអាមេរិកពិនិត្យលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន បានស្នើដល់សហរដ្ឋអាមេរិក (US) ឱ្យពិនិត្យមើលលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក (Pacific Angel) រួមគ្នាឡើងវិញ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា សំណើរបស់កម្ពុជានេះ អាចជាសញ្ញាវិជ្ជមានមួយ ដើម្បីបញ្ចៀសកម្ពុជាកុំឱ្យបន្តផ្ដេកផ្ដួល និងស្ថិតក្រោមឥទ្ធិពលចិន (China) ដូចពេលបច្ចុប្បន្ន៕