រំលងទៅមាតិកាចម្បងតើរដ្ឋាភិបាលគិតគូរពីសិទ្ធិស្ត្រីកម្រិតណា?
ក្រុមមេដឹកនាំកម្ពុជាច្រើនតែលើកឡើងថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ហើយ «រដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី» នៅពេលនិយាយដល់រឿងសិទ្ធិស្ត្រី។ ប៉ុន្តែ ស្ត្រីមួយចំនួន ដែលរងគ្រោះដោយសារការដឹកនាំរបស់រដ្ឋាភិបាលប្រតិកម្មថា ពួកមេដឹកនាំកម្ពុជាគិតគូរខ្លាំងតែទៅលើស្ត្រី ដែលជាប្រពន្ធកូន និងបក្ខពួករបស់ខ្លួន ដោយមិនបានមើលឃើញពីទុក្ខវេទនារបស់ពួកគាត់ឡើយ៕