រំលងទៅមាតិកាចម្បងក្រុមស្ដ្រីបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំរឿងនយោបាយ
គណបក្សកម្លាំងជាតិនៅថ្ងៃទី០៨ ខែមីនា ប្រារព្ធទិវាអន្តរជាតិនារី ជាមួយក្រុមស្ដ្រីប្រមាណ១០០នាក់ ដែលមួយចំនូនជាអ្នកមានប្ដី និងសាច់ញាតិកំពុងជាប់ឃុំដោយសារពាក់ព័ន្ធនឹងរឿងនយោបាយ។ នៅក្នុងកម្មវិធីដែលប្រារព្ធឡើងនៅទីស្នាក់ការបក្ស ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពួកគេបានស្នើឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ដ្រី និងត្រូវដោះលែងក្រុមស្ដ្រីដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ និងស្រ្ដីសកម្មជនបរិស្ថានជាដើម។