ខ្មែរនៅកូរ៉េ៖ បាតុកម្មនឹងផ្ទុះឡើងកាន់តែខ្លាំង បើរដ្ឋាភិបាលនៅតែមិនទាមទារកោះគជ់ពីថៃ

ពលរដ្ឋខ្មែរជាង១ពាន់នាក់នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០២ ខែមីនា បានធ្វើបាតុកម្មស្រែកតវ៉ានៅកណ្តាលទីក្រុងសេអ៊ូល (Seoul) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទាមទារកោះគជ់ពីប្រទេសថៃទៅតុលាការអន្តរជាតិ។ ពួកគេព្រមានថា ពួកគេនឹងផ្ទុះការតវ៉ាកាន់តែខ្លាំង បើរដ្ឋាភិបាលនៅតែមិនទាមទារកោះគជ់ពីប្រទេសថៃ៕