រំលងទៅមាតិកាចម្បងសំណុំរឿង លិម គិមយ៉ា «នឹងបន្តតាមលងបន្លាច»រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
ក្រុមអ្នកឃ្លាំមើលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចបញ្ចប់សំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា ត្រឹមតែការចាប់ខ្លួនជនដៃដល់ជាជនជាតិថៃដែលជាអ្នកបាញ់កាំភ្លើង ហើយប្រគល់ឱ្យអាជ្ញាធរថៃយកទៅកាត់ទោសនោះទេ។ ពួកគេព្រមានថា សំណុំរឿងនេះនឹងនៅតែបន្តតាមលងបន្លាចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើរដ្ឋាភិបាលនេះមិនព្រមចាប់ខ្លួនអ្នកពាក់ព័ន្ធ ឬ សមគំនិត រួមមាន អតីតទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ប្រគល់ឱ្យអាជ្ញាធរថៃស៊ើបអង្កេតដូចតាមការស្នើសុំ៕