តុលាការក្រុងភ្នំពេញសាកសួរអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងមានលក្ខខណ្ឌ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ បានសាកសួរអតីតចៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ លោក ខាន់ ប៊ុនផេង ទាក់ទងសំណើសុំដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ ទោះជាយ៉ាងណា ក្រោយសាកសួររួច ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ងួន ណារ៉ា នៅមិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ។ លោក ខាន់ ប៊ុនផេង អាយុ ៦៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ៕