សមាជពលរដ្ឋខ្មែរអូស្ត្រាលី និងនូវែលហ្សេឡង់ សម្រេចបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា

ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី (Australia) និងប្រទេសនូវែលហ្សេឡង់ (New Zealand) ប្រមាណប្រាំរយ(៥០០)នាក់បានជួបជុំគ្នាធ្វើសមាជស្តីពីដំណោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈក្នុងទីក្រុងម៉ែលប៊ន។ អង្គសមាជ បានសម្រេចបង្កើត «ប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា» ក្នុងគោលបំណងតស៊ូមតិឱ្យរដ្ឋាភិបាលរបស់ត្រកូលហ៊ុន ដោះស្រាយបញ្ហាធំដូចជាបញ្ហាបូរណភាពទឹកដី អយុត្តិធម៌សង្គម បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យជាដើម។