តើកម្ពុជាអាចលុបបំបាត់គ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥នេះដែរឬទេ?

រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមអនុវត្តផែនការសកម្មភាពជាតិកាលពីឆ្នាំ២០១១ ក្នុងគោលដៅដើម្បីលុបបំបាត់ឱ្យអស់កុំឱ្យមានករណីឆ្លងជំងឺគ្រុនចាញ់តទៅទៀត។ កាលពីឆ្នាំ២០២៤ កម្ពុជាបានរាយការណ៍មានករណីឆ្លងជំងឺគ្រុនចាញ់ជាង៣រយករណី ដែលភាគច្រើនស្ថិតនៅតាមតំបន់ដាច់ស្រយាល និងព្រៃភ្នំ។ ទោះជាយ៉ាងណា មន្ត្រីជំនាញលើកឡើងថា កម្ពុជាកំពុងឈានទៅរកភាពវិជ្ជមាន ដែលនឹងគ្មានករណីឆ្លងជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥នេះ។