លោកស្រី ង៉ែត ឃុន៖ ការចោទប្រកាន់របស់តុលាការមកលើកូនស្រីអ្នកស្រី ថាជារឿង «អយុត្តិធម៌»

សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន និងពលរដ្ឋប្រមាណ១០នាក់ផ្សេងទៀត ប្រមូលម្ដុំគ្នាតវ៉ាជាថ្មីនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ដើម្បីទាមទារឱ្យតុលាការដោះលែងកូនស្រីឈ្មោះ អេង សុខា ដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីចុងខែមករា កន្លងមក។ លោកស្រីប្ដេជ្ញាថា នឹងបន្តទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញបន្តទៀត រហូតទល់តែតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនលោកស្រីឱ្យមានសេរីភាពឡើងវិញ៕