រំលងទៅមាតិកាចម្បងអ្នករស់នៅជាប់ប្រឡាយទឹកស្អុយបឹងត្របែកប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ
ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ នៃសហគមន៍សាមគ្គីរុងរឿង ដែលកំពុងរស់នៅជាប់នឹងប្រឡាយទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមិនព្រមទទួលយកគោលនយោបាយសំណង ឬដោះដូរដីប្រឈមនឹងការបណ្តេញចេញទាំងបង្ខំ ដោយសារអាជ្ញាធរមិនផ្តល់សំណងសមរម្យ។ ប្រជាពលរដ្ឋសហគមន៍សាមគ្គីរុងរឿងមួយចំនួន ដែលបដិសេធមិនទទួលយកសំណងតិចតួចជាថ្នូរនឹងការចាកចេញ ស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង ដោយសារតែទីតាំងចាស់មាន ផ្លូវ ភ្លើង ទឹក សាលារៀន មន្ទីរពេទ្យ និងងាយស្រួលដល់ពួកគាត់ប្រកបមុខរបរ ដូចរើសអេតចាយ ធ្វើសំណង់ ជាដើម៕