ធ្វើ​ចេក​បន្ទះ​លក់ អង្រួន​ចិត្ត​ភ្ញៀវ​ទេសចរ?

អាជីវករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ក្ដុល ឃុំ​ក្ដុល​ដូនទាវ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ចាប់​យក​របរ​ធ្វើ​ចេក​បន្ទះ​លក់​ដើម្បី​រក​ប្រាក់​ចំណូល ជាពិសេស​ស្ត្រី​មេ​ផ្ទះ​ក៏​អាច​ឆ្លៀត​រក​ប្រាក់​កម្រៃ​បន្ថែម​បាន​ដែរ។ របរ​មួយ​នេះ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ចូល​ទស្សនា​ពី​ការ​ប្រកបរបរ​បែប​ប្រពៃណី​របស់​អ្នក​ភូមិ ហើយ​ពួកគាត់​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ប្រចាំថ្ងៃ៕