រំលងទៅមាតិកាចម្បងបាតុករនៅកូរ៉េខាងត្បូងនៅតែក្លាហានទាមទារឱ្យរដ្ឋាភិបាលប្ដឹងកោះគជ់ទៅតុលាការអន្តរជាតិ
ខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង នៅតែចូលរួមធ្វើបាតុកម្មដែលធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា កន្លងទៅ បើទោះជាមានការគំរាមកំហែងមិនឱ្យពួកគាត់ចូលរួមបាតុកម្មយ៉ាងណាក៏ដោយ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់យន្តការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សូមទស្សនាបទសម្ភាសរវាងអ្នកស្រី សុ ជីវី ជាមួយលោក ឃ្លោក លាភ គណៈកម្មការព័ត៌មាន និងអ្នកនាំពាក្យបាតុកម្ម និងអ្នកស្រី ស យូណា ជាគ្រូបង្រៀនកូរ៉េ ដែលចូលរួមបាតុកម្មនេះដូចតទៅ៖