អ្នក​ជំនាញ​ជប៉ុន និង​អាជ្ញាធរ​អប្សរា​នឹង​ជួសជុល​ស្ពាន​ចូល​អង្គរ​វត្ត ចុងឆ្នាំ ២០១៦

មន្ត្រីអាជ្ញាធរអប្សរា ទទួលបន្ទុកការពារនិងថែរក្សា ប្រាសាទបុរាណ នៅខេត្តសៀមរាបឱ្យដឹងថា រានហាលបុរាណ នៅផ្នែកខាងលិច ដែលភ្ញៀវទេសចរណ៍តែងដើរឆ្លងទៅទស្សនាប្រាសាទអង្គរវត្ត ជារៀងរាល់ថ្ងៃ គឺមានអាយុជិត១០០០ឆ្នាំទៅហើយ កំពុងបាក់បែកនិងទ្រុឌទ្រោមយ៉ាងខ្លាំងដែលទាមទារឱ្យធ្វើការជួសជុល។