រំលងទៅមាតិកាចម្បងខ្មែរក្រោមស្នើរដ្ឋាភិបាលខ្មែរអន្តរាគមន៍ទៅវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ពេលដង្ហែកឋិនទៅកម្ពុជាក្រោម
សកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ស្នើរដ្ឋាភិបាលក្រុងភ្នំពេញអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលអាជ្ញាធរវៀតណាម កំពុងចាប់ដាក់ពន្ធនាគារដោយសារតែការទាមទារសិទ្ធិជនជាតិដើម។ សំណើធ្វើឡើងមុនពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន តំណាងឱ្យកម្ពុជាដឹកនាំដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោម។