កញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងថា តុលាការនៅតែគ្មានភស្តុតាងចោទប្រកាន់

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ ថ្ងៃទី២១ ខែ​មីនា បន្ត​សវនាការ​សួរ​ដេញដោល​ដាក់​បន្ទុក​អ្នក​ច្បាប់​និង​ជា​សកម្មជន​តស៊ូ​មតិ​កញ្ញា សេង ធារី និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​ចំនួន ៣នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ «ញុះញង់ ​និង​រួម​គំនិត​ក្បត់»​  នៃ​សំណុំរឿង​​ផែនការ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី។​ មេធាវី និង​ជន​ជាប់​ចោទ​ឱ្យ​ដឹង​ថា សវនាការ​លើ​សំណុំ​រឿង​នេះ​តំណាង​អយ្យការ​គ្មាន​ភស្តុតាង​រឹងមាំ​ដាក់​បន្ទុក​ក្នុង​ការ​ចោទ​ប្រកាន់​​នេះ​ឡើយ​។ អ្នកស្រី សុ ជីវី សម្ភាស​អ្នក​ច្បាប់ ​និង​ជា​សកម្មជន​តស៊ូ​មតិ​កញ្ញា សេង ធារី អំពី​រឿង​នេះ៖