រំលងទៅមាតិកាចម្បង"បក្សសង្គ្រោះជាតិ សម្លឹងឃើញយុវជនបន្តវេនហើយ តែមិនជាប់សាច់ឈាមមេដឹកនាំនោះទេ"
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា លោក នឹងប្រកាសធ្វើនយោបាយភ្លាម បើសិនជាលោក ហ៊ុន សែន ឈប់ធ្វើបន្តជានាយករដ្ឋមន្រ្តីក្នុងពេលឆាប់ៗនេះ។
ការប្រកាសរបស់លោក សម រង្ស៊ីនេះ នៅស្របពេលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើកូនច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៤ធ្នូ។ លោក សម រង្ស៊ី ព្យាករណ៍ថា លោក ហ៊ុន សែន នឹងឆក់ឱកាសផ្ទេរអំណាចតពូជពង់វង្សត្រកូលនេះ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣នេះហើយ។
នៅស្របពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបោះជំហានទៅមុខ អំពីផែនការផ្ទេរអំណាចពីឱពុកទៅកូននេះ លោកសម រង្ស៊ី ក៏បង្ហើបឲ្យដឹងថា គណបក្សប្រឆាំងក៏បានមើលឃើញយុវជនឆ្នើម ជាយុវជនស្អាតស្អំ ដែលមានសមត្ថភាពដឹកនាំប្រទេសជាតិពិតប្រាកដ។ លោក សម រង្ស៊ី អះអាងថា យុវជនបន្តវេនរបស់គណបក្សសង្រ្គោះជាតិនោះ មិនមែនជ្រើសចេញពីកូនចៅរបស់លោកនោះទេ គឺជាយុវជនកើតចេញមកពីកូនកសិករ មកពីគ្រប់និន្នាការនយោបាយរួមទាំងធ្លាប់ជាសមាជិគណបក្សប្រជាជនកម្ពុជាផង។
តើយុវជនបន្តវេនរបស់គណបក្សប្រឆាំងជាអ្នកណា? ហើយតើហេតុអ្វីបានជាលោក សម រង្ស៊ីថា លោក ហ៊ុន សែន នឹងផ្ទេរអំណាចឲ្យកូន គឺលោកហ៊ុន ម៉ាណែត នៅក្នុងឆ្នាំ២០២៣?
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម