រំលងទៅមាតិកាចម្បងពលរដ្ឋរងគ្រោះដីធ្លីឈឺចាប់ដោយសារតែក្រុមហ៊ុនវៀតណាមរំលោភយកដីកេរដូនតា
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តក្រចេះ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឡើងមកដាក់ញត្តិជាថ្មី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសារតែពលរដ្ឋរងអំពើអយុត្តិធម៌ ការគំរាមកំហែង របស់ក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីកេរដូនតា និងដីព្រៃសហគមន៍របស់ពួកគាត់ អស់ជាង១ពាន់ (១១១១) ហិកតារ ហើយបញ្ហានេះ អាជ្ញាធរខេត្តមិនព្រមដោះស្រាយឱ្យបានត្រឹមត្រូវនោះឡើយ។