លោក ហ៊ុន សែន ជួប​មេដឹកនាំ​កំពូល​វៀតណាម តែ​១សប្តាហ៍​ក្រោយ​ជួប​មេដឹកនាំ​ចិន

លោក ហ៊ុន សែន បាន​ទៅជួប​មេដឹកនាំ​កំពូល​ដ៏មាន​ឥទ្ធិពល​របស់​វៀតណាម​នៅទីក្រុង​ហាណូយ (Hanoi) ក្នុង​រយៈពេល​តែ​១សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​ទៅ​ជួប​មេដឹកនាំ​កំពូល​ចិន​នៅក្រុង​ប៉េកាំង (Beijing)។ លើកនេះ លោក​មិនបាន​សណ្ដោង​កូនប្រុស​របស់​លោក​ទៅជាមួយ​ដូច​លើកមុន​ឡើយ។