ពលរដ្ឋនៅភ្នំពេញ ត្អូញត្អែរពីការលំបាកដោយសារជំនន់ទឹកភ្លៀង

​ជំនន់​ទឹកភ្លៀង​ ​នៅ​រាជធានី​ភ្នំពេញ​ ​បណ្តាល​ឱ្យ​លិច​ ​និង​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​ប្រមាណ​ ​២​០​០​ ​គ្រួសារ​ ​ស្ថិតនៅ​ភូមិ​សំបួរ​ ​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​។​ ​ប្រជាពលរដ្ឋ​ ​ដែល​រងគ្រោះ​ពី​ជំនន់​ទឹកភ្លៀង​ ​កំពុង​ប្រឈមមុខនឹង​បញ្ហា​ជីវភាព​លំបាក​ ​ដោយសារ​ពួកគាត់​ខាតបង់​ថវិកា​ ​និង​ប៉ះពាល់​ដល់​ការ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​។​ ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ ​នៅកណ្តាល​ទី​ក្រុងភ្នំពេញ​លើកឡើង​ថា​ ​ដោយសារតែ​កា​រលុប​បឹង​ជាច្រើន​កន្លែង​ ​ដើម្បី​សង់​អគារ​ ​ផ្ទះល្វែង​ ​ទើប​បណ្ដាល​ឱ្យ​លិច​ ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​។​ ​ពួកគាត់​ស្នើ​ទៅដល់​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ជួយ​អន្តរាគមន៍​ដោះស្រាយបញ្ហា​ទឹកជន់​លិច​ទីក្រុង​ដោយ​ទឹកភ្លៀង​ ​ដោយ​យកចិត្តទុកដាក់​ ​និង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។