កម្មករ​ណាហ្គាវើលដ៍​៤នាក់ ​ចូល​ខ្លួន​បំភ្លឺ​រឿង​អាជ្ញាធរ​ចោទ​ថា រារាំង​វិធាន​សុខាភិបាល​

កម្មករ​ណាហ្គាវើលដ៍​(Naga World)៤​នាក់ ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា ពួកគាត់​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ សមត្ថកិច្ច​ថា​រឿង​នេះ ដល់​ដំណាក់​កាល​តុលាការ​ហើយ។ សង្គម​ស៊ីវិល​ ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​ ដើម្បី​ឲ្យ​ពួក​គេ​វិល​ចូល​តុចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណហា្គវើលដ៍។ ​​ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម