រំលងទៅមាតិកាចម្បងលោក វីទិត មុនតាប៊ន ជួបក្រុមយុវជន និងតំណាងកម្មករណាហ្គាវើលដ៍
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បានជួបពិភាក្សាជាមួយក្រុមយុវជនចលនាមាតាធម្មជាតិ ក្រុមយុវជនខ្មែរថាវរៈ និងតំណាងកម្មករណាហ្គាវើលដ៍ នៅថ្ងៃទី២៤ ខែសីហា។ តំណាងកម្មករ និងយុវជន បានប្រាប់ទៅលោក វីទិត មុនតាប៊ន អំពីកង្វល់របស់ពួកគេទាក់ទងជាមួយលំហសិទ្ធិសេរីភាព ដែលពួកគេកំពុងជួបប្រទះ។
ទន្ទឹមគ្នានេះ យុវជន អះអាងថា លោក វិទិត មុនតាប៊ន សន្យាថា នឹងលើកយកកង្វល់ របស់ពួកគេទៅបង្ហាញ នៅក្នុងសន្និសីទកាសែតរបស់លោក នៅថ្ងៃសុក្រ ទី២៦ ខែសីហា៕
លោក ថា ថៃ សម្ភាសកញ្ញា ឈឹម ស៊ីថរ តំណាងកម្មករ និងលោក លី ចាន់ដារ៉ាវុត សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ បន្ថែមអំពីរឿងនេះ៖