ចិន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​ទ័ព​រាម​

រដ្ឋាភិបាល​ចិន​ទំនង​ជា​បាន​បញ្ជូន​នាវា​ចម្បាំង​ ២​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​។ រូបភាព​ផ្កាយ​រណប​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ បង្ហាញ​ថា​ នាវា​ចម្បាំង​ទាំង​ ២គ្រឿង​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី​ ១៧ ​កុម្ភៈ​។ នាវា​ទាំង​ពីរ​គ្រឿង​នេះ​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ថ្មី​ ដែល​ចិន​បាន​ស្ថាបនា​ក្នុង​មូលដ្ឋាន​ទ័ព​រាម​ នៅ​ទល់​មុខ​គ្នា​នឹង​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត ​ដែល​បាន​ចត​នៅ​ទី​នោះ​ តាំង​តែ​ពី​ឆ្នាំ​មុន​៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/china-sends-ships-cambodia-ream-naval-base-02192025031701.html