សហជីព និងមន្ត្រីសង្គមស៊ីវិលថា សកម្មភាពការពារសិទ្ធិសហជីព មិនមែនជាបទល្មើស

ក្រុម​កូដករ​ណា​ហ្គាវើ​ល​ដ៍ (​Nag​a​World​) ​ប្រមាណ​ ​៥​០​នាក់​ ​នៅ​ថ្ងៃ​ទី​១​៣​ ​មិថុនា​ ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណា​ហ្គាវើ​ល​ដ៍​។​ ​ពួកគេ​ឈរ​ដង្ហែ​គ្នា​ពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ ​យក​លុយ​ដុល្លា​ធ្វើជា​ម៉ា​ស​បិទមាត់​ ​និង​ ​កាន់​រូបថត​ស​ខ្មៅ​ ​មាន​បូ​ពណ៌​ស​នៅ​ពីលើ​ ​ក្នុង​គោលបំណង​កាន់ទុក្ខ​ដល់​ស្ថាប័នរដ្ឋ​នានា​ ​រួម​មាន​ ​រដ្ឋសភា​ ​ក្រសួង​កិច្ចការ​នារី​ ​ក្រសួងការងារ​ ​ក្រសួងយុត្តិធម៌​ ​និង​សាលា​រាជធានី​ភ្នំពេញ​ ​ដែល​ស្ថាប័នរដ្ឋ​ទាំងនេះ​ ​អសមត្ថភាព​ស្វែងរក​យុត្តិធម៌​ជូន​កម្មករ​។​ ​កា​រពាក់​វ៉ែនតា​ខ្មៅ​បែប​នេះ​ ​គឺ​សំដៅ​ដល់​ស្ថាប័នរដ្ឋ​ទាំងនោះ​ ​មិន​បើកភ្នែក​សម្លឹង​មើល​កម្មករ​រងទុក្ខវេទនា​ ​ដាច់​បាយ​ក្រហាយ​ទឹក​ ​ដែល​ត្រូវ​បាន​ថៅកែ​រំលោភ​សិទ្ធិ​ការងារ​។​ ​រីឯ​ការ​យក​លុយ​ដុល្លា​ជា​ម៉ា​ស​បិទមាត់​វិញ​ ​សំដៅ​លើ​ស្ថាប័នរដ្ឋ​ទាំងនោះ​ ​ត្រូវ​បាន​ថៅកែ​ប្រើ​លុយ​បំបិទមាត់​លម្អៀង​កាន់ជើង​ថៅកែ​ ​មិន​ការពារ​កម្មករ​។