រំលងទៅមាតិកាចម្បងខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេហែរញ្ញត្តិដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម៤នាក់ ដែលរដ្ឋាភិបាលវៀតណាមឃុំខ្លួន ដោយសារតែការផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការមិនអនុញ្ញាតិ ឱ្យសមាគមខ្មែរក្រោមហែរញត្តិដាក់តាមស្ថាប័នអន្តរជាតិនេះ បង្ហាញពីភាពមិនអើពើចំពោះសុខទុក្ខខ្មែរក្រោម របស់រដ្ឋាភិបាលកម្ពុជា។