មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​កម្ពុជា​មិន​ដែល​នាំខ្សាច់​ទៅ​ឥណ្ឌា

អង្គការ​សង្គម​ស៊ីវិល​​បារម្ភ​ពី​តម្លាភាព​នៃ​អាជីវកម្ម​ធនធាន​ខ្សាច់​ ខណៈពួក​គេ​ទើប​ទទួល​បាន​ទិន្នន័យ​ថ្មី​មួយ​ទៀត ដែល​បង្ហាញ​ពីភាពមិន​ប្រក្រតី​ទាក់​ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ទឹក​ប្រាក់​ជាង ៤ លាន​ដុល្លារ​ អាមេរិក​។ ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា មិន​មាន​ករណី​នាំ​ខ្សាច់​ចេញ​ទៅ​លក់​នៅ​ប្រទេស​ឥណ្ឌា​ឡើយ​។