អ្នកស្រី មូរ សុខហួរ អំពាវនាវឲ្យសហគមន៍ខ្មែរនៅអូស្ត្រាលី រួមគ្នាប្រឆាំងការដឹកនាំផ្ដាច់ការនៅកម្ពុជា

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អំពាវនាវឲ្យប្រជាសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី (Australia ) បន្តរួបរួមសាមគ្គី និងមានសេចក្តីក្លាហានប្រឆាំង ជាមួយនឹងការដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ការអំពាវនាវរបស់អ្នកស្រី មូរ សុខហួរ នេះ គឺធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការដោះលែងកម្ពុជា (Free Cambodia) នៅទីក្រុងម៉ែលប៊ន (Melbourne )នៅថ្ងៃទី១១ ខែកុម្ភៈ។